ក្រុមហ៊ុន Amazon ប្រកាសជ្រើសរើសបុគ្គលិកថ្មី៧ម៉ឺន៥ពាន់នាក់នៅជុំវិញពិភពលោក ដើម្បីបម្រើការងារក្នុងឃ្លាំងទំនិញ និងដឹកជញ្ជូន (មានវីដេអូ)
អាមេរិក៖ ក្រុមហ៊ុន អាម៉ាហ្សូន (Amazon) ប្រកាសជ្រើសរើសបុគ្គលិកថ្មីប្រមាណ៧ម៉ឺន៥ពាន់នាក់ នៅជុំវិញពិភពលោកដើម្បីបម្រើការងារនៅក្នុងឃ្លាំងទំនិញ និងដឹកជញ្ជូន ដោយក្នុងនោះពួកគេនឹងទទួលបានជាមធ្យម១៧ដុល្លារក្នុង១ម៉ោង ដោយបានកើនឡើងពីឆ្នាំមុនចន្លោះពី០.៥០ទៅ៣ដុល្លារ ហើយភាគច្រើនជាបុគ្គលិកបម្រើការងារនៅសហរដ្ឋអាមរិក ។
បើតាមក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់អាមេរិកមួយនេះ សម្រាប់បុគ្គលិកដែលក្រុមហ៊ុន អាម៉ាហ្សូន បានប្រកាសជ្រើសរើសខាងលើ នឹងទទួលបានប្រាក់ចំនួន១០០ដុល្លារ បើសិនជាពួកបង្ហាញនូវភស្តុតាងណាមួយដែលបញ្ជាក់ថា ពួកគេបានទទួលការចាក់វ៉ាក់សាំងកូវីដរួចរាល់នោះ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន អាម៉ាហ្សូន បានពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ជាពិសេសគឺពង្រីកឃ្លាំងស្តុកទំនិញ និងការផ្ដល់សេវាកម្មដឹកជញ្ជូន ដោយសារតែបច្ចុប្បន្នមានការបញ្ជាទិញតាមអនឡាញច្រើន និងប្រជាពលរដ្ឋភាគច្រើន មិនចាក់ចេញពីផ្ទះដែលតម្រូវអោយ អាម៉ាហ្សូន ត្រូវដឹកជញ្ជូនទៅដល់ផ្ទះរបស់ពួកគេ ៕ ប្រភព៖ CNBC