កិច្ចប្រជុំអនុគណៈកម្មការទី៥ សារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីរៀប​ចំគម្រោងថវិកា ចំណាយ សម្រាប់ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២

អត្ថបទដោយ៖
ជា សេឌី

          កិច្ចប្រជុំអនុគណៈកម្មការទី៥ សារព័ត៌មាន និងផ្សព្វផ្សាយដើម្បីរៀបចំគម្រោងថវិកាចំណាយសម្រាប់ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ(VideoConference) បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខា ធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ តំណាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកអនុគណ:កម្មការ ឯកឧត្តម កុយ គួង រដ្ឋលេខាធិការក្រសួងការបរទេស និងសហ ប្រតិបត្តិការ អន្តរជាតិ។         

កិច្ចប្រជុំនាឱកាសនេះដែរក៏មានការចូលរួមជាមតិយោបល់ពីអនុប្រធានសមាជិក សមាជិកាអនុគណៈ កម្មការទី៥ ដែលមានភារកិច្ចត្រូវទទួលក្នុងការពិនិត្យលើផែនការថវិកា និងរៀបចំជាគម្រោងថវិកា ឱ្យបាន សម ស្របមុននឹងដាក់ជូនក្រសួងការបរទេសពិនិត្យនិងសម្រេច។ ជាមួយនេះក៏បានពិភាក្សាគ្នាលើកិច្ចការងារជា ច្រើន ទាំងលើផ្នែកបច្ចេកទេសការងារផ្សព្វផ្សាយ ផ្នែកគ្រប់គ្រងប្រពន្ធ័ព័ត៌មានវិទ្យា ការសម្របសម្រួលផ្តល់ព័ត៌មាន ដល់បណ្តាផ្សព្វផ្សាយជាតិ-អន្តរជាតិ រួមទាំងកិច្ចការងារសំខាន់ៗជាច្រើនទៀតដែលអនុ គណ:កម្មការទី៥ មាន ភារកិច្ចទទួលខុសត្រូវ។

ឯកឧត្តម សុខ ប្រសិទ្ធិ បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំអនុគណៈកម្មការទី៥ ដែលបានធ្វើឡើង នេះ គឺដើម្បីរៀបចំគម្រោងថវិកាចំណាយសម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយក៏ពិភាក្សា អំពីការត្រៀមលក្ខណៈអនុវត្តតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាន និងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ដូច្នេះសម្រាប់ប្រជុំពិភាក្សានេះ ដើម្បីរៀបចំគម្រោងចំណាយហើយផ្ញើជូន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តម បន្តថា ក្រសួងសេដ្ឋកិច្ចបានរួចហើយដែរថា​ចំពោះ​ការរៀបចំគម្រោងចំណាយ ត្រូវគោរពឱ្យមានសង្គតិភាព និងចំគោលដៅ​ហើយអនុគណៈកម្មការទី៥​និងរៀប​ចំគម្រោងចំណាយលម្អិតដើម្បីដាក់ជូនអនុគណៈកម្មការហិរញ្ញវត្ថុ។ ដូច្នេះចាប់ពីពេលនេះទៅ​អនុគណ:កម្មការ​ទី៥​ដែលមានក្រសួងស្ថាប័នពាក់ពន្ធ័​ត្រូវបន្តរួមគ្នាសហការ ​សាមគ្គីគ្នា​ផ្លាស់ប្តូរមតិយោបល់សម្រេចឯកភាពគ្នា​នូវរាល់ការងារជារួមមួយ ដើម្បីរួមចំណែកធ្វើយ៉ាងណាអោយគម្រោងនៃដំណើរការរៀប​ចំកិច្ចប្រជុំកំពូល​អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រេចបានជោគជ័យ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner