ពលរដ្ឋចំនួន៤២០គ្រួសារ ក្នុងតំបន់បិទខ្ទប់ ខណ្ឌទួលគោកទទួលបានអំណោយ (Video Inside)

ពលរដ្ឋចំនួន៤២០គ្រួសារ រស់នៅក្នុងតំបន់ក្រហមនៃភូមិទួលគោក សង្កាត់ទួលសង្កែទី១ នៃខណ្ឌឫស្សីកែវ បានទទួលអំណោយនៅថ្ងៃនេះ។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងប្រាប់ប្រជាពលរដ្ឋក្នុងតំបន់ បិទខ្ទប់ទាំងនោះថាក្នុងករណីដែលពលរដ្ឋខ្វះខាត ស្បៀង ត្រូវប្រញាប់ទាក់ទងទៅកាន់មេភូមិ ឬទៅកាន់ទីស្នាក់ ការបក្សប្រជាជនកម្ពុជាក្នុងសង្កាត់ ដែលរស់នៅដើម្បី ក្រុមការងារនាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋ ភ្លាមៗ។

លោកអភិបាលរាជធានី បានថ្លែងថារាជរដ្ឋាភិបាលមិនខ្វះស្បៀងចំពោះពលរដ្ឋទេ ដោយក្រៅពីស្បៀង របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នៅមានស្បៀងរបស់កាកបាទក្រហមកម្ពុជារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងស្បៀងអាហាររបស់សប្បុរសជននានា ថែមទៀត។

អំនោយជាស្បៀងអាហារដែលនាំយកមកចែកជូនផ្ទាល់ដោយអភិបាលរាជធានីភ្នំពេញចំពោះពលរដ្ឋ៤២០គ្រួសារនៅក្នុងភូមិទួលគោក ថ្ងៃទី១៧ឧសភានេះរួមមានមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម, មី ១កេស និង ត្រីខ ១០កំប៉ុង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner