ហាង Baby Outlet ខណ្ឌទួលគោក មានអ្នកឆ្លងកូវីដ១៩ចេញចូល (Video Inside)

ប្រជាពលរដ្ឋដែលធ្លាប់ទៅហាង Baby Outlet ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក។ ហាង Baby Outlet គឺជាហាង ដែលមានទីតាំងស្ថិតនៅផ្លូវ២៨៩ ផ្ទះលេខ៣៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី១៧ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ធ្លាប់បានចូលទៅទិញរបស់របស់នៅហាងនោះចាប់ពី ម៉ោង៧និង១៤នាទីដល់ម៉ោង៥និង១៧នាទីល្ងាច ថ្ងៃទី ៩ឧសភាឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា ក្នុងការចូលទៅក្នុងហាងនោះ អ្នកជំងឺកូវីដ-១៩នោះ បានប៉ះពាល់ផ្ទាល់ជាមួយអ្នកគិតលុយ ១នាក់ និងអ្នកផ្ដល់សេវា២នាក់ផងដែរ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានទៅហាងនោះ  ត្រូវដាក់ខ្លួនដាច់ ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner