ធនាគារ ស៊ិន ហាន សាខាមុនីវង្ស មានអ្នកឆ្លងកូវីដ១៩ (Video Inside)

ប្រជាពលរដ្ឋដែលធ្លាប់ចេញចូលឬមានទំនាក់ទំនងជាមួយធនាគារ ស៊ិន ហាន សាខាមុនីវង្ស ត្រូវតាមដាន សុខភាព និងធ្វើចត្ដាឡីស័ក។ នៅធនាគារ ស៊ិន ហាន សាខាមុនីវង្ស មានទីតាំងស្ថិតនៅផ្ទះលេខ៤២៣-៤២៥ ផ្លូវមុន្នីវង្ស៩៣ កែងផ្លូវ ១៩៨ ភូមិ៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី១៧ឧសភានេះ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ដែលជាបុគ្គលិកធ្វើការខាងផ្នែកប្រាក់កម្ចី នៃធនាគារស៊ិនហាន នេះធ្វើការងាររវាងពីថ្ងៃទី៨ដល់ថ្ងៃទី១៤ឧសភាឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានមានទំនាក់ទំនងជាមួយអ្នក លក់នៅទីនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner