ហាងកាហ្វេដូង វីនវីន ដេប៉ូ សាខាទី៣ មានអ្នកឆ្លងកូវីដ១៩ចេញចូល (Video Inside)

ប្រជាពលរដ្ឋដែលធ្លាប់បានទៅហាងកាហ្វេដូង វីនវីនដេប៉ូ សាខាទី៣ ត្រូវតាមដានសុខភាព និងធ្វើចត្ដាឡីស័ក។ ហាងកាហ្វេដូងវីនវីនដេប៉ូ សាខាទី៣ មានទីតាំងនៅខាងក្រោយសាលាវ៉ាន់ដា ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី១៧ឧសភាឆ្នាំ ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩បានទៅទិញកាហ្វេ នៅកាហ្វេដូងវីនវីនដេប៉ូ សាខាទី៣នោះ រវាងពីថ្ងៃទី១០ដល់ថ្ងៃទី១៧ឧសភា ជារៀងរាល់ពេល ក្នុងចន្លោះម៉ោង ១០ ទៅម៉ោង ១១ ព្រឹក។ អនុគណៈ កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា អ្នកលក់នៅទីនោះ មិនទាន់បានយកសំណាកនៅឡើយទេ។ 

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់បានទៅហាងកាហ្វេដូង វីនវីន ដេប៉ូ នោះ  ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner