អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៤លាន២៧ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤០ម៉ឺននាក់ និងជាសះស្បើយ១៤២លាន៩៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៤លាន២៧ម៉ឺន២ពាន់៥៩៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤០ម៉ឺន៤ពាន់២៧៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤២លាន៩៩ម៉ឺន១ពាន់៣៧៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៧៤ម៉ឺន៧ពាន់៤៣៩នាក់ ស្លាប់ចំនួន៦០ម៉ឺន៥៣៣នាក់ និងជាសះស្បើយចំនួន២៧លាន២០ម៉ឺន២ពាន់៣០៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៥លាន២២ម៉ឺន៧ពាន់៩៧០នាក់ ស្លាប់២៧ម៉ឺន៨ពាន់៧៥១នាក់ និងជាសះស្បើយ២១លាន៥៩ម៉ឺន៣នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៦៦ពាន់១ពាន់១០៦នាក់ ស្លាប់ចំនួន៤៣ម៉ឺន៦ពាន់៨៦២នាក់ និងជាសះស្បើយ១៤លាន១៥ម៉ឺន២ពាន់៤៣៣នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner