រយៈពេល៤ខែដើមឆ្នាំ២០២១នេះ វៀតណាមនាំចេញអង្ករមានចំនួន១,៩លានតោន ធ្លាក់ចុះជិត១១ភាគរយ (មានវីដេអូ)

វៀតណាម៖ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១នេះ ការនាំចេញអង្កររបស់វៀតណាមមានចំនួន១,៩លានតោនមានតម្លៃសរុប១,០១ពាន់លានដុល្លារ ដែលធ្លាក់ចុះបរិមាណ១០,៨ភាគរយ ប៉ុន្តែទឹកប្រាក់បានកើនឡើង១,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ជាមួយគ្នានេះ ការនាំចេញអង្កររបស់វៀតណាមមានចំនួន៧០ម៉ឺនតោន ដែលមានទឹកប្រាក់៣៦២លានដុល្លារនៅក្នុងខែមេសា ឆ្នាំ២០២១នេះ ។ បើតាមអាជ្ញាធរអភិវឌ្ឍន៍ការកែច្នៃកសិកម្ម និង ទីផ្សារនៃក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទវៀតណាម ប្រទេសហ្វីលីពីនជាទីផ្សារទិញអង្ករវៀតណាមច្រើនបំផុតក្នុងរយៈពេល៣ខែដំបូងនៅឆ្នាំ២០២១នេះ ដែលមានចំនួនរហូតដល់៣៦,៣ភាគរយនៃចំណែកទីផ្សាសរុប ។
ទីផ្សារដែលមានកំណើននាំចេញខ្ពស់ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២១នេះដែរ គឺទីផ្សាររបស់ប្រទេសកូតឌឺវ័រ ដែលមានចំនួន២,៧ភាគរយ និង ទីផ្សារប្រទេសអូស្ត្រាលី ដែលមានកំណើន៦៦ភាគរយក្នុងរយៈពេលដូចគ្នានោះ ៕ ប្រភព៖ Vietnam News

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner