អាជ្ញាធរខណ្ឌមានជ័យ ចុះជំរុញបងប្អូនកម្មករ កម្មការនី តាមបន្ទប់ផ្ទះជួល ក្នុងតំបន់ក្រហម ឱ្យទៅយកសំណាកទាំងអស់គ្នា

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ និង លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយ និង ជម្រុញ ឲ្យបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី ដែលរស់នៅក្នុងតំបន់បិទខ្ទប់ នៃតំបន់ក្រហម នៅតំបន់ផ្ទះជួល ក្នុង ភូមិដំណាក់ធំ២ និង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ដែលមិនទាន់ទៅយកសំណាក ប្រកាសអោយទៅយកសំណាកអោយបានគ្រប់ៗគ្នា ។

ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា តំបន់បិទខ្ទប់ នៃតំបន់ក្រហម ក្នុងភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យ៣ គឺនៅសល់តែផ្នែកខ្លះនៃភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ ប៉ុណ្ណោះ ដូច្នេះសូម បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី ដែលមិនទាន់ទៅយកសំណាក សូមអញ្ជើញទៅយកសំណាកអោយបានគ្រប់គ្នា ដើម្បីចូលរួមចំណែក កាត់បន្ថយការរីករាលដាលនៃជំងឺ កូវីដ-១៩ ជាពិសេសបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី បន្តអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល ហើយប្រសិនបើគ្មានការចាំបាច់ សុំកុំចេញពីផ្ទះ ។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដម អភិបាលរង បន្ថែមទៀតថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនី មានអាការៈ មិនស្រួលខ្លួន ដូចជា ក្តៅខ្លួន ឈឺបំពង់ក ផ្តាសាយ ថប់ដង្ហើម ស្ថិតក្នុងការសង្ស័យ សូមប្រញាប់ទៅពិនិត្យយកសំណាកភ្លាម ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner