Harry Kane ចង់ចាកចេញពី Spurs នៅរដូវក្តៅនេះ

ស្របពេលក្លឹបធំៗនៅអង់គ្លេសកំពុងចង់បាន បើតាមការចុះផ្សាយពី BBC Sport បានអោយដឹងថា ខ្សែប្រយុទ្ធ Harry Kane មានបំណងចង់ចាក់ចេញពី Spurs នៅរដូវក្ដៅនេះ ដើម្បីស្វែងរកក្លឹបថ្មីលេង ខណៈតម្លៃខ្លួនរបស់គេត្រូវបានក្លឹបកំណត់១៥០លានផោន ។

កីឡាករវ័យ២៧ឆ្នាំបានប្រាប់ប្រធានក្លឹបលោក Daniel Levy ថា គេចង់ទៅចូលរួមជាមួយក្លឹបថ្មី មុនពេលរដូវកាលថ្មីចាប់ផ្ដើម ។ កន្លងទៅ Spurs ធ្លាប់ដាក់តម្លៃខ្លួនចង់លក់ Kane ក្នុងតម្លៃខ្លួន១៥០លានផោន ប៉ុន្តែមិនទាន់មានក្លឹបហ៊ានជាមួយតម្លៃនេះទេ។


បើតាមប្រភពខាងលើបានអោយដឹងថា ក្លឹប Chelsea, Manchester City និង Manchester United កំពុងចាប់អារម្មណ៍ Kane ប៉ុន្តែរឿងតម្លៃខ្លួនអាចនឹងចរចាគ្នាតាមក្រោយ ។ Kane ចង់ឲ្យមានការដោះស្រាយពីអនាគតរបស់ឲ្យបានលឿន មុនព្រឹត្តិកាណ៍ Euro មកដល់ ប៉ុន្តែដោយសារតម្លៃរបស់គេខ្ពស់ពេកអាចនឹងពិបាករកក្លឹបមកចូលចែចូវ។ ដំណឹងនៃការប្រកាសរបស់កីឡាករសញ្ជាតិអង់គ្លេសធ្វើឲ្យបុគ្គលិកក្នុងក្លឹប Spurs មិនសប្បាយចិត្តឡើយ។ ខណៈពួកគេត្រៀមស្វាគមន៍អ្នកគាំទ្រ១០០០នាក់ សម្រាប់ការប្រកួតទលនឹង Aston Villa នៅថ្ងៃពុធនេះ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner