អង្គការយូណេស្កូរៀបចំសន្និសីទសកល ស្ដីពីការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (ESD)

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ៖អង្គការយូណេស្កូ បានរៀបចំសន្និសីទសកលស្ដីពី ការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (ESD) (The UNESCO World Conference on Education for Sustainable Development) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៩ ខែឧសភា តាមរយៈ Video Conference ដោយមានការសហការជាមួយក្រសួងអប់រំ និងស្រាវជ្រាវរបស់សហព័ន្ធអាល្លឺម៉ង់ និងគណៈកម្មការអាល្លឺម៉ង់សម្រាប់យូណេស្កូ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានចូលរួមថ្លែងសុន្ទរកថាតំណាងឱ្យប្រតិភូនៃប្រទេសកម្ពុជា។

ឯកឧត្ដមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ក្នុងពិធីនេះថាកម្ពុជា បានប្តេជ្ញាយ៉ាងពេញទំហឹងចូលរួមក្នុងរបៀបវារៈនៃការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងបន្តចូលរួមជាវិជ្ជមានក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សកលលោក ដោយមិនបណ្ដោយឱ្យអ្នកណាម្នាក់ ឬប្រទេសណាមួយត្រូវបានទុកចោលឡើយ ហើយបន្តចូលរួមជាមួយបណ្ដាប្រទេសដទៃទៀតក្នុងការលើកកម្ពស់ ESD។

គួរបញ្ជាក់ថា សន្និសីទនេះនឹងជួយបង្កើនសន្ទុះសម្រាប់ក្របខ័ណ្ឌថ្មីនៃ ESD សម្រាប់ឆ្នាំ ២០៣០ ដែលមានគោលបំណងរួមគ្នាកសាងពិភពលោកទាំងមូលដែលមានភាពត្រឹមត្រូវ និងប្រកបដោយនិរន្តរភាពតាមរយៈការពង្រឹង និងជាកត្តាមួយដែលអាចជំរុញឱ្យមានចូលរួមដល់ភាពជោគជ័យរបស់ SDGs ទាំង១៧ និងដើម្បីកសាងប្រព័ន្ធអប់រំដែលគាំទ្រដល់អ្នកសិក្សាគ្រប់វ័យ ឲ្យមានទំនួលខុសត្រូវ និងចូលរួមចំណែកយ៉ាងសកម្មដល់សង្គមប្រកបដោយចីរភាព និងភពផែនដីដែលមានសុខាមាលភាព។

ដោយមានការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយចីរភាព និងតួនាទីសំខាន់របស់ ESD ដែលជាកម្លាំងរុញច្រានឱ្យទទួលបានជោគជ័យនៃ SDGs ទាំងអស់។ ផ្អែកតាមភាពជាក់ស្តែង សកលលោកនាពេលថ្មីៗនេះគឺមានការអភិវឌ្ឍលើគន្លងថ្មីក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ។ ក្នុងន័យបង្កើនសន្ទុះសម្រាប់ក្របខ័ណ្ឌសកលថ្មីអេឌីអេសសម្រាប់ឆ្នាំ ២០៣០ សម្រាប់អំឡុងឆ្នាំ ២០២០-២០៣០ និងផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តរួមមាន៖

១.ធានាឱ្យមានការប្តេជ្ញាចិត្តកម្រិតគោលនយោបាយឱ្យដល់ការអប់រំប្រកបដោយចរីភាពតាមរយៈសេចក្តីប្រកាសប៊ែកឡាំងដែលត្រូវបានគេរំពឹងថានឹងរួមបញ្ចូលការអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីពន្លឿននិរន្តរភាព និងសកម្មភាពយកចិត្តទុកដាក់ដល់ការបំរែបំរួលអាកាសធាតុតាមរយៈការអប់រំ។

២.ជំរុញការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធដល់ដល់ការអប់រំប្រកបដោយចរីភាពសម្រាប់ឆ្នាំ ២០៣០ រួមទាំងគំនិតផ្តួចផ្តើមរបស់ប្រទេស

៣. ពង្រីក និងពង្រឹងភាពជាដៃគូ និងឱកាសបណ្តាញទំនាក់ទំនងសម្រាប់ការអប់រំប្រកបដោយចរីភាព។

គួររំលឹកដែរថាសន្និសិទនេះគឺផ្តោតលើការជជែកពិភាក្សានៃកម្មវិធីសំខាន់ៗរួមមាន៖ Ministerial Roundtable implementation of ESD for Climate Change, Biodiversity និងGreen and Circular economics, technological advancement and risks and resilience និងបានទទួលឯកសារយោងពីភាគី UNESCO ពីរប្រភេទគឺ ESD Roadmap និង ESD Framework ៕ ដោយ៖ ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner