ខ្សែបម្រើសំខាន់ម្នាក់របស់ Real Madrid រកឃើញវិជ្ជមានកូវីដ១៩

បើតាមប្រភពពី Dailymail ដែលចុះផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា ខ្សែបម្រើ Toni Kroos របស់ក្រុម ស្តេចសរ Real Madrid ត្រូវបានគេរកឃើញថាឆ្លងមេរោគកូវីដ១៩ ។ ខណៈការប្រកួតចុងក្រោយចុងសប្ដាហ៍នេះ Real Madrid ត្រូវការឈ្នះ Villarreal ជាចាំបាច់ដើម្បីមានឱកាស គ្រប់គ្រងពានរង្វាន់ La Liga រដូវកាលនេះ ។ ដូច្នេះមានន័យថា សម្រាប់ប្រកួតចុងក្រោយរបស់ Real Madrid គឺអវត្តមាន Toni Kroos នោះទេ ។ កីឡាករអាល្លឺម៉ង់វិជ្ជមានកូវីដ១៩ និងត្រូវដាក់នៅដោយឡែក ។


គួររំលឹកថា Kroos ត្រូវបានដាក់នៅដោយឡែកតាំងពីថ្ងៃសុក្រសប្ដាហ៍មុនម្ល៉េះ ដោយសារតែរូបគេបាននៅជិតអ្នកឆ្លងកូវីដ១៩ ។ ដោយឡែកការធ្វើតេស្ដ នៅយប់មិញ ក៏បានបង្ហាញថារូបគេឆ្លងមេរោគផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner