ការបង្កាត់ពូជគោ តាមបច្ចេកទេសសិប្បនិម្មិត កំពុងទទួលបាន​ការ​ចាប់​អារម្មណ៍ខំា្លងពីកសិករក្នុងខេត្តស្ទឹងត្រែង(មានវីដេអូ)

អត្ថបទដោយ៖
ជា សេឌី

ខេត្តស្ទឹងត្រែង៖        ការបន្តពូជសត្វគោ ដែលគេបាននាំយកមេជីវិតពីក្រៅប្រទេសមកបង្កាត់តាមលក្ខបច្ចេកទេសសិប្បនិម្មិត គ្រាដែលប្រភេទពូជគោធំៗទាំងនោះ ត្រូវបានបង្កាត់ដោយជោគជ័យ ហើយទទួលផល ដោយអាចលក់បានក្នុងតម្លៃខ្ពស់ ។ ហើយកសិករនៅខេត្តស្ទឹងត្រែងភាគច្រើន បានងាកមកចិញ្ចឹមសត្វគោប្រភេទពូជធំៗនេះ ក៏ត្រូវបានទទួលការគាំទ្រយ៉ាងពេញនិយម ។

      កសិករឈ្មោះ ហ្វង ប៊ុនឡាន់ អាយុ៥២ឆ្នាំ រស់នៅភូមិខាំផាន់ សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង បានរៀបរាប់ឲ្យដឹងថា៖ ពីមុនគាត់ចិញ្ចឹមគោតែប្រភេទពូជធម្មតា​ ឬក៏ប្រភេទគោក្នុងស្រុកកាត់ពូជទន្លេតែប៉ុណ្ណោះ ដោយត្រូវចំណាយដើមទុនអស់៥០០០ដុល្លារ ក្រោយមកគោរបស់គាត់កើនបានជាង២០ក្បាល ហើយលក់វិញបាន៨០០០ដុល្លារ ពោលគឺគាត់ចំណេញបាន៣០០០ដុល្លារក្នុងមួយឆ្នាំ ។

ក្នុងសកម្មភាពបង្កាត់ពូជគោ តាមបច្ចេកទេសសិប្បនិម្មិត នៅក្នុងសង្កាត់សាមគ្គី. លោក ងិន អាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ បច្ចុប្បន្ន កសិករនិយមប្រើមេជីវិតសត្វគោធំៗ ដែលនាំមកពីប្រទេសផ្សេងៗ ដែលផ្តោតទៅលើគោសាច់ ឬគោខ្នាតកណ្តាលរបស់ពួកគាត់ ដើម្បីអោយកាត់បានជាពូជតាមតម្រូវការ ។ លោកបន្តថា បច្ចុប្បន្នអគ្គនាយកដ្ឋានពេទ្យសត្វ បានផលិតស្ពែមគោទន្លេ ហើយក៏ទទួលបានជោគជ័យលើការបង្កាត់មេពូជផងនោះ ។ ហើយកសិករនៅក្នុងខេត្តស្ទឹងត្រែង គឺនិយមប្រើពូជប្រាម៉ាន់CY096 មកពីប្រទេសថៃ  ហើយកសិករខ្លះទៀត ក៏និយមពូជឥណ្ឌូប្រេសុីល (ត្រចៀកវែង) មានណព៌សពណ៌ក្រហម និងពណ៌ខ្មៅ ពូជBម៉ាស្ទ័រពូជឆារ៉ូឡេ ពូជវ៉ាគៀវរបស់ប្រទេសជប៉ុន ដែលនៅប្រទេសគេ សាច់របស់វាមានគុណភាព ហើយលក់លើផ្សារទំនើប បានក្នុងតម្លៃ២០០ដុល្លារក្នុងមួយគីឡូក្រាម ។    

លោកអនុប្រធានការិយាល័យផលិតកម្មបសុព្យាបាល ក៏បានបញ្ជាក់បន្ថែមថា  មេជីវិតពូជគោដែលកសិករចង់បានតាមតម្រូវការនោះ គេអាចដាក់បញ្ចូលមេជីវិតរហូតដល់៤ទៅ៥ដង ។ គឺលើកទី១ការដាក់មេជីវិតអាចបង្កាត់បាន៥០%លើកទី២អាចកាត់បាន៧៥% ដាក់លើកទី៣ អាចកាត់បាន៩០% ឯលើកទី៤និងទី៥ បានន័យថាជាន់ឈាម អាចកាត់បានស្ទើ១០០% ។

លោកបញ្ជាក់បន្ថែមថាៈដោយសារកសិករងាកមកចិញ្ចឹមគោ ដោយធ្វើការបង្កាត់ពូជគោមកពីក្រៅប្រទេស គឺដោយសារខុសប្លែកត្រង់កូនគោធម្មតា លក់បានត្រឹម១លានរៀល ចំណែកកូនគោពូជកើតមកអាចលក់បានតម្លៃរហូតដល់៣លានរៀលឯណោះ ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner