ខេត្តស្ទឹងត្រែង រកអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតដែលជាករណីទី៣ នៅក្នុងខេត្តនេះ
រដ្ឋបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី១៨ ឧសភានេះ បានជូនដំណឹងថា គេបានរកឃើញវិជ្ជមានកូវីដ-១៩ លើយុវជនម្នាក់មានឈ្មោះ ជាង ស៊ឺ អាយុ១៨ឆ្នាំ ដែលជាករណីវិជ្ជមានទី៣ ហើយនៅក្នុងខេត្តស្ទឹងត្រែង។ រដ្ឋបាលខេត្តបានបន្តថា បុរសនោះ គឺមានជាប់ពាក់ពន្ធ័នឹងអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥នាក់ក្នុងគ្រួសាររបស់ខ្លួននៅភូមិព្រែកតារត្ន័ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល។ សាម៉ីខ្លួនបានធ្វើដំណើរតាមរថយន្តដឹកបន្លែពីស្រុកកោះធំ ខេត្តកណ្ដាលទៅកាន់ខេត្តស្ទឹងត្រែងនៅថ្ងៃទី១៥ឧសភាឆ្នាំ២០២១។ រដ្ឋបាលខេត្តស្ទឹងត្រែងបានស្រាវជ្រាវយកអ្នកពាក់ពន្ធ័នឹងយុវជននោះទៅធ្វើតេស្ដ និងបន្តអំពាវនាវឲ្យអ្នកពាក់ពន្ធ័ដទៃទៀត ប្រញាប់ទៅធ្វើតេស្ដ និងធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល ១៤ថ្ងៃ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕