ការយកសំណាក តេស្តរហ័សដោយប្រើឧបករណ៍ Rapid test (លើកទី២) លើប្រជាពលរដ្ឋដែលស្នាក់នៅដេប៉ូស្រាបៀរហ្គេនស្បឺក ក្នុងក្រុងបានលុង ខេត្តរតនគិរី គឺទទួលបានលទ្ធផល អវិជ្ជមាន(-) ទាំងអស់

ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានធ្វើតេស្ដរហ័សលើកទី២  ទៅលើបុគ្គលិកស្រាបៀរហ្គេនស្បឺក(Gang Zber)ចំនួន២៧នាក់ ដែលបានដាក់អោយនៅធ្វើចត្តាឡីស័ក    រយៈពេល១៤ថ្ងៃ ដើម្បីធ្វើការតាមដានរោគសញ្ញាកូវិដ១៩ ដោយសារតែបុគ្គលឈ្មោះ នឹម អេង បានដឹកស្រាបៀរមកទំលាក់នៅដេប៉ូ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ (មានវិជ្ជមានកូវីដ១៩)។

តាមការអះអាងបញ្ជាក់ពីមន្ទីរសុខាភិបាលបានអោយដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានចុះយកសំណាកធ្វើតេស្តរហ័ស Rapid test (លើកទី២) ទៅលើក្រុមគ្រួសារ និងបុគ្គលិក កម្មករ ចំនួន ២៥នាក់ ដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ នឹម អេង ( វិជ្ជមានកូវីដ-១៩ ) នៅចំនុចឃ្លាំងស្តុកស្រាបៀរហ្គេនស្បឺក សរុបចំនួន ២៥នាក់ ស្រី ០៤នាក់ ដោយលទ្ធផលធ្វើតេស្តគឺអវិជ្ជមាន ( – ) ទាំងអស់៕គតិ្ត យុទ្ធ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner