រដ្ឋបាលខេត្តបាត់ដំបង ដាក់គោលដៅពង្រឹងវិធានត្រួតពិនិត្យសុខភាពចំពោះអ្នកសង្ស័យជម្ងឺកូវីដ-19 ចំនួន០៤គោលដៅ នៅចំណុចព្រំប្រទល់ជាប់ជាមួយភូមិសាស្ត្រ នៃ ខេត្តរបស់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

    គិតត្រឹម ថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២១នេះក្រុមការងារនៃគោលដៅក្នុងការពង្រឹងនូវវិធានការត្រួតពិនិត្យសុខភាពដល់អ្នកដំណើរឆ្លងកាត់និងចូលមកខេត្តបាត់ដំបង ចំពោះអ្នកដែលសង្ស័យជម្ងឺកូវីដ-19 ទាំង០៤គោលដៅ ស្ថិតនៅចំណុចព្រំប្រទល់ជាមួយ និងភូមិសាស្ត្រនៃខេត្តបាត់ដំបង មានចំនួនសរុប៣.៨១៩នាក់(ស្រី១.២៦០នាក់)។និងបានយកវត្ថុសំណាកចំនួន៧៦នាក់(ស្រី១០នាក់)។

      នេះបើតាមការគូសបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបងនៅល្ងាចថ្ងៃទី១៨ខែឧសភាឆ្នាំ២០២១នេះ ដោយបានលើកឡើងឲ្យដឹងក្នុងពេលក្រុមការងាររបស់ខ្លួនបានចុះដាក់ទីតាំងគោលដៅក្នុងការអនុវត្តដើម្បីពង្រឹងនូវវិធានត្រួតពិនិត្យសុខភាពចំពោះអ្នកដំណើរ សង្ស័យពីជម្ងឺកូវីដ-19 ដែលស្ថិតនៅចំណុចភូមិសាស្ត្រព្រំប្រទល់របស់ខេត្តបាត់ដំបង ចំនួន០៤គោលដៅសំខាន់ៗរួមមាន៖១-ចំណុចព្រំប្រទល់អូរញ ស្រុកថ្មគោល, ២-ចំណុចព្រំប្រទល់ស្រុកបវេល- សឿ-ល្វា, ៣- ចំណុចព្រំប្រទល់ស្រុកសំពៅលូន-ម៉ាឡៃ និង៤- ចំណុចឫស្សីក្រាំង ស្រុកមោងឫស្សី។

       តាមការគូសបញ្ជាក់ពីលោកឱសបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបង ក្នុងឱកាសដែលលោកចុះពិនិត្យមើលគោលដៅខាងលើនេះនិងក្រោយពីមានការណែនាំនូវវិធានការក្នុងការទប់ស្កាត់ពីលំហូរការវិលត្រឡប់ របស់ប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ។  ជាពិសេសអ្នកពាក់ព័ន្ធ(តំបន់ក្រហម)ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កន្លងមកនេះ និងដើម្បីធានានូវការបញ្ចៀសពីការចម្លង និង ការឆ្លងរាលដាល នៅក្នុងសហគមន៍ខេត្ត របស់ខ្លួនផងនោះ ដែលកន្លងមកនេះខេត្តបាត់ដំបង មានចំណាត់ការនូវវិធានការក្នុងការទប់ស្កាត់ពីការរាតត្បាតមេរោគកូវីដ-19 បានល្អប្រសើរមួយកម្រិតក្នុងខេត្ត ដោយគ្មានការផ្ទុះកូវីដ-19 នៅក្នុងសហគមន៍ខ្លួនដូចជាបណ្តាខេត្តដទៃនោះទេ។

       លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ក៏បានគូសបញ្ជាក់បន្ថែមថាដោយមានការណែនាំនិងការអនុញ្ញាត ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងមានកិច្ចសហការល្អពីអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ របស់ ស្រុកផងនោះ ទើបក្រុមការរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានរៀបចំដាក់ នូវ គោលដៅពិនិត្យសុខភាព ដល់អ្នកធ្វើដំណើរដែលសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-19 ដោយបានកំណត់នូវគោលដៅខាងលើនេះតែម្តង។ ជាមួយគ្នានេះលោកប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ក៏បានសំណូមពរ និងធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលបានធ្វើដំណើរឆ្លងកាត់និងចូលមកខេត្តបាត់ដំបងត្រូវចូលរួមសហការជាមួយក្រុមការងារដោយត្រូវធ្វើការត្រួតពិនិត្យសុខភាពជាមុនសិន។ ក្នុងករណីសង្ស័យក្រុមការងារ និង ធ្វើតេស្តរហ័សដោយយកវត្ថុសំណាក ដើម្បីរកករណី(វិជ្ជមានកូវីដ-19) នៅទីនេះតែម្តង។

     លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ក៏បានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា៖ កន្លងមកនេះ ខេត្តបាត់ដំបង បានរ៉ាប់រងក្នុងការទប់ស្កាត់ពីការឆ្លងនិងការចម្លងក្នុងខេត្តបានប្រសើរមួយកម្រិត។តែដោយសារ នៅបន្តមានការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញនិងបន្ទាប់ពីបញ្ចប់វិធានការបិទខ្ទប់ និងបងប្អូនជាពលករវិលត្រឡប់ពីប្រទេសថៃនិងបណ្តាខេត្តជិតខាងផងនោះ ករណីឆ្លងនិងការចម្លងពីបងប្អូនទាំងនោះ បានបង្កការចម្លងដល់ក្រុមគ្រួសាររបស់ខ្លួន ដោយមិនដឹងខ្លួន ដោយសារតែការធ្វេសប្រហែសរបស់បងប្អូន។ ហើយករណីឆ្លងបែបនោះ បានឆ្លងក្នុងក្រុមគ្រួសារ មួយចំនួន នៅតាមបណ្តាភូមិ ឃុំស្រុកមួយចំនួនក្នុងខេត្តរួចមកហើយ។ ហើយត្រូវបានអាជ្ញាធរមានវិធានការសុខាភិបាលនិងបាននាំយកអ្នកជំងឺទៅព្យាបាលនិងបានដាក់ដោយឡែកចំពោះអ្នកពាក់ព័ន្ធទាំងផ្ទាល់ និង ប្រយោល។ រីឯខ្នងផ្ទះនិងភូមិខ្លះ ក៏ត្រូវបានបិទខ្ទប់ផងដែរ ក្នុងករណីរកឃើញករណីអ្នកជម្ងឺវិជ្ជមានកូវីដ-19កើតឡើងនៅក្នុងទីតាំងកើតហេតុទាំងនោះកន្លងមក៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner