ខេត្តកំពង់ឆ្នាំង បិទភូមិចំនួន២ ក្នុងស្រុកសាមគ្គីមានជ័យ (Video Inside)

ខេត្តកំពង់ឆ្នាំង បានបិទភូមិចំនួន២ក្នុងស្រុកសាមគ្គីមានជ័យនៅថ្ងៃនេះ ក្រោយការរកឃើញមនុស្សឆ្លងថ្មីចំនួន ១២នាក់។ អាជ្ញាធរបានថ្លែងថាភូមិដែលបានបិទនោះ គឺភូមិត្រពាំងព្រីង និងភូមិក្ងោកពង់ នៃឃុំស្វាយជុក។

សេចក្តីរាយការណ៍បានបន្តថាក្នុងចំណោមអ្នកឆ្លងថ្មីទាំង១២នាក់នោះ គឺ៥នាក់ក្នុងផ្ទះ៥ដាច់ពីគ្នាបានឆ្លងក្នុងភូមិក្ងោកពង់ និង៧នាក់ទៀតដែលស្ថិតក្នុងផ្ទះ៧ខ្នងរៀងៗខ្លួន នៅក្នុងភូមិត្រពាំងព្រីង។ អ្នកឆ្លងទាំង១២នាក់នោះ ត្រូវបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner