ខេត្តប៉ៃលិន រកឃើញអ្នកឆ្លងថ្មី៣នាក់ (Video Inside)

ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកមានវិជ្ជមានជម្ងឺកូវីដ១៩ទាំង៣នាក់គឺស្រី្តម្នាក់អាយុ៦៤ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ, និងពីរនាក់ទៀតជាប្តីប្រពន្ធអាយុ ៦២ឆ្នាំដូចគ្នា ដែលមកពីស្រុកសាមគ្គីមានជ័យនៃខេត្តកំពង់ឆ្នាំង។ របាយការណ៍បានបន្តថា អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង៣នាក់នេះ មានជាប់ពាក់ព័ន្ធមនុស្សចំនួន ១១នាក់ថែមទៀត។

រដ្ឋបាលខេត្តប៉ៃលិន បានអំពាវនាវដល់សាធារណជន ដែលធ្លាប់មានការប្រាស្រ័យទាក់ទង ជាមួយអ្នក វិជ្ជមានជំងឺកូវីដ១៩ទាំង៣នាក់ នេះ តាមដានសុខភាព និងត្រូវទៅយកវត្ថុសំណាកនៅមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner