គណៈកម្មាធិការ ស.អ.ក ខេត្តកណ្ដាល នាំយកថវិកាបេឡាមរណៈសង្រ្គោះ ចំនួន ៤លានរៀល ជូនដល់គ្រួសារសពលោកប្រាក់ ភារុណ

អត្ថបទដោយ៖
Kien Sereyvuth

ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ គណៈកម្មាធិការ ស.អ.ក ខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្ដាល និងជាប្រធាន ស.អ.ក ខេត្ត និងមានសមាសភាពចូលរួមមាន៖

លោកមេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការរង អ.ហ ខេត្ត លោកអនុប្រធានសុរិយោដីខេត្ត លោកស្រីអនុប្រធានមន្ទីសង្គមកិច្ចខេត្ត និងកម្លាំងទាំង៣ របស់ក្រុង លោកមេបញ្ជាការផ្នែកសឹករងក្រុង លោកមេញ្ជាការ អ.ហ ក្រុង លោកអធិការក្រុង លោកស្រីសង្គមកិច្ចក្រុង
លោកមេប៉ុសិ៍តស្វាយរលំ លោកចៅសង្កាត់ស្វាយរលំ លោកមេភូមិលេខ១ក បានចុះ សាកសួរសុខទុក្ខ និងចូលរួមរំលែកនូវមរណៈទុក្ខ ដ៏ក្រៀមក្រំជាមួយ ក្រុមគ្រួសារសព ប្រាក់ ភារុណ ភេទប្រុស (មុខសញ្ញានិវត្តន៍ជន) ដែលបានបាត់បង់នូវឧត្តមស្វាមី ឪពុក ដែលធ្លាប់តែផ្តល់នូវភាពកក់ក្តៅ តែពេលនេះលោកបានលាចាកទៅលោកខាងមុខ គ្មានថ្ងៃត្រឡប់វិញឡើយ ។

សមាគមអតីតយុទ្ធជនកម្ពុជា សូមធ្វើការកត់ត្រាទុកនូវស្នាដៃ និងគំរូវីរៈភាពយ៉ាងអង់អាចក្លាហាន ហ៊ានធ្វើពលីកម្ម តស៊ូប្រយុទ្ធ លៈបង់អាយុជីវិត្ត បូជាសាច់ស្រស់ឈាមស្រស់ បំពេញភារកិច្ច ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ហើយសូមឧទ្ទឹស បួងសួងដល់ដួងវិញ្ញាណក្ខណ្ឌ របស់លោកបានទៅកាន់សុខកតិភព កំបីឃ្លាងឃ្លាតឡើយ។

គណៈកម្មាធិការបានប្រគល់ថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល ជូនដល់គ្រួសារសពសមាជិក ស.អ.ក ប្រាក់ ភារុណ ភេទប្រុស (មុខសញ្ញានិវត្តន៍ជន) នៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុង តាខ្មៅ ខេត្តកណ្តាល ដែលបានទទួល មរណៈភាពកាលពីថ្ងៃទី៣១ ខែមីនា ២០២០ ក្នុងជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ ។ ក្នុងឱកាសនោះគណៈកម្មាធិការ បានចូលរួមជួយឧបត្ថម្ភដល់គ្រួសារសពនូវថវិកា ៤៨០០០០រៀល អង្គរចំនួន ១៥០គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner