ហេតុការណ៍ព្យុះភ្លៀងខ្យល់កន្ត្រាក់មួយមេរុយ៉ាងធំ នៅខេត្តបាត់ដំបង បានបំផ្លាញផ្ទះសម្បែង សរុបប្រមាណរាប់រយខ្នង និងខូចខាតទ្រព្យសម្បត្តិមួយ ចំនួន នៅតាមបណ្តាស្រុកនិងក្រុងចំនួន៥

អត្ថបទដោយ៖
Kien Sereyvuth

  នៅព្រឹកថ្ងៃទី០២ខែមេសា២០២០នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយលោកឧត្តមសេនីយ៍ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តនិងលោក ផេង សិទ្ធី ព្រមទាំងកងកម្លាំងទាំង៣ប្រភេទ បានចុះពិនិត្យមើលទីតាំងដែលទទូលរងដោយខ្យល់ព្យុះកំបុតត្បូង កាលពីល្ងាចថ្ងៃទី០១មេសាកន្លងទៅ។ ដែលបានបណ្តាលធ្វើឲ្យដើមឈើនៅតាមសួនច្បារមាត់ស្ទឹងសង្កែត្រើយខាងលិចទទួលរងនូវការបាក់ដួលរលំ រលើងដើមឈើបាក់ធ្លាក់ បង្កឲ្យស្ទះចរាចរលើដងផ្លូវមួយចំនួន។ក្នុងការចុះត្រួតពិនិត្យមើលនេះ ក៏មានវត្តមាន កងកម្លាំង ចូលរួមសម្អាតអនាម័យនិងកាត់ដើមឈើដួលរលំនៅតាមសួនច្បារ ដើម្បីធ្វើការកែលម្អ ឲ្យប្រសើឡើងវិញ។
      
     ប្រភពព័ត៌មានបឋម នៅវេលាម៉ោង១២,៣០នាទីថ្ងៃទី០២ខែមេសានេះ ដែលអប្សរាទទួលបានពីមន្ត្រីសាលាខេត្តបាត់ដំបង បានឲ្យដឹងតាមរយៈ
ការប្រមូលទិន្នន័យពីរដ្ឋបាលស្រុកដែលរងនូវផលប៉ះពាល់ដោយព្យុះភ្លៀងនិងខ្យល់កន្ត្រាក់ខ្យល់កំបុត្បូង កាលពីល្ងាច ថ្ងៃទី០១ ខែមេសា២០២០ថ្មីៗនេះបានបំផ្លាញនូវផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តាស្រុក-ក្រុងចំនួន៥ បណ្តាលឲ្យខូចខាតផ្ទះសម្បែងសរុបប្រមាណជាង ៣៥០ខ្នង។នេះគិតត្រឹមរបាយការណ៍ដែលរដ្ឋបាលខេត្តបាត់ដំបង ទទួលបាននៅតាបណ្តាស្រុកដែលរងផលប៉ះពាល់ដោយខ្យលុកន្ត្រាក់កន្លងទៅនេះ។

    ក្នុងចំណោមស្រុក-ក្រុង ទាំង០៥ខាងលើនេះរួមមានក្រុងបាត់ដំបង ខូចខាតប៉ើងដំបូលផ្ទះ៣០ខ្នង, ស្រុករុក្ខគីរី ខូចខាតធ្ងន៎ ស្រាល និងប៉ើងដំបូលផ្ទះ ចំនួន៥៦ខ្នង,ស្រុកមោងឫស្សី ចំនួន១១០ខ្នង, ស្រុកគាស់ក្រឡ ចំនួន២៧ខ្នង និង ស្រុកថ្មគោល កាលពីប៉ុន្មានថ្ងៃមុននេះ ខូចខាតផ្ទះ ធ្ងន់និងស្រាល សរុប១១០ខ្នងផង។ប្រភពផ្តល់ព័ត៌មានបានឲ្យដឹងបន្ថែមថា៖ នេះជាទិន្នន័យបឋមពីផលប៉ះពាល់ដោយព្យុះកំបុតត្បូង ខ្យល់កន្ត្រាក់ កាលពីម្សឹលម៉ិញនេះ។ ហើយផលប៉ះពាល់នេះ អាចមាននៅតាមបណ្តាស្រុកមួយចំនួនទៀតដែលមិននៅមិនទាន់បានរាយការណ៍ឲ្យបានទាន់ពេលវេលាមកកាន់រដ្ឋបាលខេត្ត អំពីផលប៉ះពាល់ដែលកើតមាននៅក្នុងស្រុករបស់ខ្លួននីមួយៗឡើយ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner