ការឆ្លងចូលក្នុងរាជធានីកើន៤៨ករណី ច្រើនជាងម្សិលមិញ (Video inside)

ការឆ្លងចូលក្នុងរាជធានីភ្នំពេញរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន១៩១ករណី។ តួលេខនេះ ត្រូវគេ ចាត់ទុកចំនួនឆ្លងច្រើនជាងកាលពីម្សិលមិញ ចំនួន ៤៨ករណី។ កាលពីថ្ងៃអង្គារម្សិលមិញ ការឆ្លងកូវីដ១៩ចូល នៅក្នុងរាជធានីមានចំនួនតែ ១៤៣ករណី។

យោងតាមរដ្ឋបាលរាជធានី ការរកឃើញឆ្លងថ្មីទាំង១៩១ករណីចុងក្រោយនេះ មាននៅក្នុងខណ្ឌចំនួន១១ គឺ ខណ្ឌពោធិសែនជ័យ, ខណ្ឌបឹងកេងកង, ខណ្ឌដូនពេញ, ខណ្ឌទួលគោក, ខណ្ឌមានជ័យ, ខណ្ឌសែនសុខ, ខណ្ឌដង្កោ, ខណ្ឌចំការមន, ខណ្ឌច្បារអំពៅ, ខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយចង្វារ។ ខណ្ឌដែលរកឃើញឆ្លងច្រើនជាងគេមាន ខណ្ឌសែនសុខ ចំនួន៧៩ ករណី, ខណ្ឌពោធិសែនជ័យ ចំនួន ៤៧ករណី និងខណ្ឌមានជ័យ ចំនួន ៣០ករណី។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner