រដ្ឋបាលរាជធានីភ្នំពេញ លុបចោលតំបន់ក្រហម (Video Inside)

រាជធានីភ្នំពេញ បានលុបចោលនូវតំបន់ក្រហមហើយក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី១៩ឧសភានេះហើយ ប៉ុន្តែមិនមានន័យថាបន្ធូរបន្ថយនូវវិធានការរឹតបន្តឹងឡើយ។ រដ្ឋបាលរាជធានីដើម្បីទប់ស្កាត់និងកំចាត់ចោល នៃឫសគល់ការឆ្លងកូវីដ១៩ បានបែងចែកតំបន់ប្រឈមហានិភ័យ ជាបីតំបន់គឺតំបន់ក្រហម, តំបន់លឿងទុំ និងតំបន់លឿង ចាប់តាំងពីថ្ងៃទី១៩មេសាដែល ក្នុងពេលនោះការឆ្លងរាតត្បាតកំពុងតែពុះកញ្ជ្រោលខ្លាំងក្លា។ ប៉ុន្តែតំបន់ក្រហមត្រូវបានលុបចោលវិញ យោងតាមសេចក្តីសម្រេចមួយរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៩ឧសភា។

យោងតាមសេចក្តីសម្រេច ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តំបន់ដែលត្រូវបន្តការប្រុងប្រយ័ត្នហានិភ័យ មានចំនួនតែ២ទេ គឺតំបន់លឿង និងតំបន់លឿងទុំ។ ក្នុងសេចក្តីសម្រេចថ្មីបានបញ្ជាក់ថាតំបន់លឿងទុំ គឺជាតំបន់ដែលសម្តៅដល់ភូមិសាស្ត្រដែលមានការ ឆ្លងរាលដាលកម្រិតមធ្យម, ចំណែកតំបន់លឿង ជាតំបន់ដែលឆ្លងរាលដាលកម្រិតស្រាល។ រាជធានីភ្នំពេញ មិនមានតំបន់ក្រហមទៀតនោះទេ។

យោងតាមសេចក្តីសម្រេច តំបន់លឿងទុំ បានស្ថិតក្នុងកន្លែងខ្លះនៃខណ្ឌ ច្បារអំពៅ, ខណ្ឌទួលគោក, ខណ្ឌពោធិ៍ សែនជ័យ, ខណ្ឌឫស្សីកែវនិងខណ្ឌមានជ័យ។ យោងតាមសេចក្តីសម្រេចដដែល តំបន់ដែលនៅសេសសល់ គឺជាតំបន់លឿង។ យោងតាមរដ្ឋបាលរាជធានី វិធានការសម្រាប់អនុវត្តក្នុងតំបន់លឿងទុំ នឹងត្រូវបន្តសុពល ភាពរយៈពេល៧ថ្ងៃ ដែលក្នុងភូមិសាស្ត្រនោះ នឹងត្រូវបិទខ្ទប់អនុលោមតាមប្រការ ៤នៃសេចក្តីសម្រេចលេខ ១០០ចុះថ្ងៃទី៥ឧសភា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner