ខេត្តកំពង់ចាម រកឃើញករណីឆ្លងថ្មី៣៥នាក់ (Video inside)

ខេត្តកំពង់ចាម បានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ចំនួន៣៥នាក់ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត ការរកឃើញអ្នកឆ្លងថ្មីទាំងនោះបន្ទាប់ពីមានការធ្វើតេស្ត លើមនុស្សសង្ស័យចំនួន៣១៩នាក់។

ក្នុងចំណោមអ្នកឆ្លងទាំង៣៥នាក់នោះ មាននៅស្រុកបាធាយ២២នាក់, នៅស្រុកជើងព្រៃ១០នាក់និងស្រុកកំពង់សៀម៣នាក់។ អ្នកជំងឺទាំង៣៥នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់និងប្រយោលបន្ថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner