ខេត្តតាកែវ រកឃើញអ្នកឆ្លងកូវីដ៤៥នាក់ (Video Inside)

ខេត្តតាកែវ បានរកឃើញអ្នកឆ្លងកូវី១៩ថ្មីចំនួន៤៥នាក់បន្ថែមទៀតនៅថ្ងៃនេះ។ យោងតាមរដ្ឋបាលខេត្តអ្នកវិជ្ជមានទាំង៤៤នាក់នោះរួមមាន៣៧នាក់គឺជាកម្មករនិងកម្មការិនីនៅរោងចក្រសាន់បូ ក្នុងស្រុកបាទី, និង៨នាក់ ទៀតគឺជាប្រជាពលរដ្ឋ, កម្មករ និងអ្នកធ្វើការឯកជននៅតាមស្រុកមួយចំនួន។ 

រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៤៥នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner