ហ្វីលីពីន​ទទួល​ ​Sin​o​v​a​c ​៥​០​ម៉ឺន​ដូ​ស​បន្ថែម​ទៀត​ ​ពី​ប្រទេស​ចិន​

ប្រទេស​ហ្វីលីពីន​ទទួល​បាន​វ៉ាក់សាំង​ ​Sin​o​v​a​c ​ចំនួន​កន្លះ​លាន​ដូ​ស​បន្ថែម​ទៀត​ ​ដែល​បាន​ទិញ​ពី​ប្រទេស​ចិន​ ​កាលពី​ថ្ងៃ​ទី​២​០​ ​ឧសភា​ ​២​០​២​១​ ​ខណៈ​ប្រទេស​នេះ​កំពុង​បង្កើន​កិច្ចប្រឹងប្រែង​ចាក់​វ៉ាក់សាំង​ ​ក្នុង​ពេល​មានការ​កើន​ឡើង​ការ​ឆ្លង​ជំងឺ​កូវិ​ត​-​១​៩​ ​នៅតែ​បន្ត​។​

​សរុប​ទាំង​៥​០​ម៉ឺន​ដូ​ស​នេះ​ទៀត​ ​ចិន​បញ្ជូន​វ៉ាក់សាំង​៥​លាន​៥​សែន​ដូ​ស​ហើយ​ទៅ​ហ្វីលីពីន​ ​តែ​ក្នុង​នេះ​ ​ក៏មាន​ជំនួយ​១​លាន​ដូ​ស​ដែរ​។​ ​ប្រទេស​ហ្វីលីពីន​មានបំណង​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​យ៉ាង​ត​ចិ​ច​ ​៧​០​លាន​នាក់​ ​នៅ​ឆ្នាំនេះ​ដើម្បី​ទទួល​បាន​ភាព​ស៊ាំ​។​

ប្រទេស​ហ្វីលីពីន​មាន​ករណី​ឆ្លង​ជំងឺ​កូវិ​ត​-19 ​សរុប​ចំនួន​ 1,159,071​ករណី​ ​និង​មាន​អ្នក​ស្លាប់​ 19,507​នាក់​ ​គិត​ត្រឹម​ម្សិ​ល​មិញ​៕​


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner