ក្រសួងមហាផ្ទៃហៅអ្នកវិភាគ គឹម សុខ ជាអ្នកវិភាគសសៃប្រសាទ (Video Inside)

ក្រសួងមហាផ្ទៃ បានហៅអ្នកវិភាគឈ្មោះ គឹម សុខ រស់នៅក្រៅប្រទេសជាអ្នកវិភាគមានជំងឺសសៃប្រសាទ ក្រោយសម្តីចោទប្រកាន់មួយនិយាយថាក្រសួងមហាផ្ទៃបានលក់ទីស្តីការរបស់ខ្លួន។ គឹម សុខ គឺជាអ្នកវិភាគ របស់ក្រុមប្រឆាំងនៅក្រៅប្រទេសម្នាក់ ដែលបណ្តាញសារព័ត៌មានគាំទ្រក្រុមប្រឆាំងតែងធ្វើកិច្ច សម្ភាសន៍ ជារឿយៗដើម្បី ការបង្កើតរឿងមួលបង្កាច់ដាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

អ្នកវិភាគ គឹម សុខ នេះ សូម្បីតែរឿងឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា ក៏ធ្លាប់វិភាគថាជាឧបាយកលរបស់វៀតណាមផងដែរ ដែលការ វិភាគនោះមិនបាន ផ្អែកលើអ្វីទាំងអស់ក្រៅពីអារម្មណ៍ស្អប់ខ្ពើមរបស់ខ្លួន។ ក្នុងការវិភាគចុងក្រោយនេះទៀតឈ្មោះ គឹម សុខ នោះ បានប្រាប់ The Cambodia Daily ថាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានលក់ទីស្តីក្រសួងរបស់ខ្លួន។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្ងៃនេះ បានសរសេរចាត់ទុកសម្តីវិភាគរបស់ឈ្មោះ គឹម សុខ នោះ ជាការវិភាគបែបយល់សប្តិ៍, មមើមមាយ និងឡប់សតិ ដោយការនិយាយនោះ គ្មានប្រភពអ្វីមកសំអាងក្នុងការ និយាយចោទប្រកាន់របស់ខ្លួននោះឡើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner