ឆ្លង១០នាក់ និងស្លាប់ម្នាក់ដោយកូវីដ១៩ ក្នុងខេត្តព្រៃវែង (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន១០នាក់ និងមានអ្នកស្លាប់បន្ថែមម្នាក់ទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង១០នាក់នោះ រួមមានពលករមកពីប្រទេសថៃចំនួន ៤នាក់, អ្នកធ្វើដំណើរពីរាជធានីភ្នំពេញចំនួនចំនួន៤នាក់ និងពលរដ្ឋក្នុងមូលដ្ឋានចំនួន២នាក់។ រដ្ឋបាលខេត្តបានប្រកាសទៀតថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក៏មានមនុស្សម្នាក់បានស្លាប់ដោយសារកូវីដផងដែរ ។

អ្នករងគ្រោះនោះជាស្ត្រីឈ្មោះ សាន សំអូន អាយុ៣៣ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅភូមិអង្កាញ់ ឃុំប្រធាតុ នៃស្រុកកំពង់ត្របែក។  ខេត្តព្រៃវែងគិតមកត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២២៤នាក់ ក្នុងនោះបានព្យា បាលជាសះស្បើយចំនួន១១៤នាក់ និងមានករណីស្លាប់ចំនួន៤នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner