រញ្ជួយដី៧.៤រិចទ័រ កើតមាននៅចិន ព្រឹកនេះ!

រញ្ជួយដីកម្លាំង៧.៤រិចទ័របានវាយប្រហារតំបន់ Maduo ខេត្ត Qinghai ប្រទេសចិន នាវេលាម៉ោង២ៈ០៤ រំលងអធ្រាត ឈានចូលថ្ងៃទី២២ ឧសភា ២០២១ នេះបើតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីប្រទេសចិន។

រញ្ជួយដីនេះបានវាយប្រហារ ក្នុងម្រៅដី១៧គីឡូម៉ែត្រ។

ពុំទាន់មានសេចក្តីរាយការណ៍ ពីអ្នករបួសឬស្លាប់ និងទំហំនៃការខូចខាតអ្វីនៅឡើយទេ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner