រដ្ឋបាលខេត្តកំពង់ចាម ដាក់ចេញនូវវិធានការ បិទខ្ទប់ និងការពារកុំឲ្យវីរុសបម្លែងថ្មី កូវីដ-១៩ រាលដាលចេញក្រៅ សំដៅកាត់ផ្តាច់ខ្សែចម្លងពីសហគមន៍មួយទៅសហគមន៍មួយទៀត

អត្ថបទដោយ៖
ធី ដា

នៅក្នុងកិច្ចប្រជុំបូកសរុបអំពីវឌ្ឍភាព នៃការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅសាលាខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តរយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងថា៖ ដេីម្បី គ្រប់គ្រង ស្ថានការណ៍ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ កុំឲ្យមានការរាលដាលបន្ត យើង ត្រូវ អនុវត្ត យុទ្ធសាស្ត្រពីរយ៉ាង គឺ ទី១- ត្រូវ បិទខ្ទប់ ក្តោប ឲ្យ ជាប់ ទី២-ត្រូវការពារ កុំ ឲ្យ រីករាលដាលចេញទៅខាងក្រៅ ហេីយ យេីងត្រូវធ្វើការ បោសសំអាត ដេីម្បី កាត់ផ្ដាច់ ខ្សែ ចម្លង ព្រឹត្តិការណ៍ ២០-កុម្ភៈ ដែល កំពុង បង្ក ការ ព្រួយបារម្ភ បំផុតពីគ្រប់មជមជ្ឈដា្ឋន។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ មន្ត្រីពាក់ព័ន្ធ ត្រូវ អនុវត្ត វិធានការ សុខាភិបាល បន្តការគ្រប់គ្រង ច្បាម ឲ្យ ជាប់ ចំពោះ អ្នក ដែល សង្ស័យ ដែល ត្រូវ ផ្តោត សំខាន់ ទៅ លើ កម្មករ កម្មការិនី ពិសេស ត្រូវ ស្រាវជ្រាវ ស្វែងរក អ្នក ដែល ប៉ះពាល់ ដោយ ផ្ទាល់ ជាមួយនឹង អ្នក វិជ្ជមាន កូវីដ -១៩ ពោលគឺ ត្រូវ នាំ គាត់ មក យក សំណាក ហេីយ ត្រូវ ពិនិត្យ ដោយឧបករណ៍ ពិសេស ជាបន្ទាន់។ ជាមួយគ្នា នោះ មន្ត្រី សុខាភិបាល ស្រុក និមួយៗ ត្រូវ អនុវត្ត វិធានការ នេះ ឲ្យ បាន ម៉ឺងម៉ាត់ ពេល ពិនិត្យ រកឃើញ អ្នកវិជ្ជមានហើយនោះ ទោះជានៅ ទីកន្លែងណាក៏ដោយគឺត្រូវ នាំគាត់ទៅព្យាបាលជាបន្ទាន់ ក្នុងនោះ មន្ទីរពេទ្យ ស្រុកនិមួយៗ ត្រូវ រៀបចំ គ្រែ ទទួល អ្នក ជំងឺ យ៉ាងតិចឲ្យបាន ១០គ្រែ ឬ លេីសពី នោះ ផងដែរ ។

លោក គឹម សួរ ភីរុណ ប្រធាន មន្ទីរ សុខាភិបាល នៃ រដ្ឋបាល ខេត្តកំពង់ចាម បាន ឲ្យដឹងថា សម្រាប់ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ នេះ រកឃើញ អ្នក វិជ្ជមាន កូវីដ-១៩ ករណីឆ្លងថ្មី ចំនួន ៩៣នាក់(ស្រី៨៥នាក់) កំពុងសំរាកព្យាបាល ២៧០នាក់ (បូកយោង ៤០០នាក់ ក្នុងនោះ ជាសះស្បើយ ១២៨នាក់ និងស្លាប់២នាក់) ។ កំពុងធ្វេីចត្តាឡឺសក័កំរិត២ ចំនួន២០៧៩នាក់ ក្នុងនោះនៅសាលាគរុកោសល្យ ៦០៦នាក់ ស្រុក ស្រីសន្ធរ ១៦នាក់ បាធាយ ៤៨៤នាក់ កងមាស ៥៦នាក់ ចំការលើ ៦២នាក់ កំពង់សៀម ៤០១នាក់ និង មន្ទីរពេទ្យខេត្ត ១២នាក់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner