កីឡាល្បុក្កតោជួយឲ្យ អ៊ូ តារា ជោគជ័យក្នុងវិស័យភាពយន្តបន្ទាប់ពីសាងស្នាដៃ ក្នុងវិស័យខ្សែភាពយន្ត

អត្ថបទដោយ៖
សារ៉ាន ទីងី

ូ តារា ត្រូវបានមហាជនគាំទ្រពីការសម្តែងរបស់អ្នកលេងក្បាច់គុនបូរាណខ្មែរមានការកើនឡើងច្រើនជាបន្តបន្ទាប់ ។
ភាពយន្តធំៗចំនួន២ ដែលមានចំណងជើងថា «Jail break» បានចាក់បញ្ចាំង ក្នុងឆ្នាំ២០១៧ ទាំងក្នុងស្រុក និងក្រៅស្រុក និងខ្សែភាពយន្តទី២ គឺរឿង «វាល ប្រម៉ាញ់» ក្នុងឆ្នាំ២០១៩ ដែលជាប្រភេទរឿងបែបវាយតប់ដូចគ្នា ។ ក្នុងនាមជាអ្នកលេងក្បាច់គុន សម្បូរដោយទេពកោសល្យ និងរូបរាងសង្ហាផងនោះ លោក អ៊ួ តារា ត្រូវបានអ្នកដឹកនាំអោយសម្តែងជាតួអង្គវាយតប់ ជាមួយក្រុមកីឡាករល្បុក្តតោជាច្រើនទៀត រហូតទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ ពិសេសអ្នកស្នេហាវិស័យភាពយន្ត តែម្តង ។ កេរ្តិ៍ឈ្មោះបោះសំឡេងយ៉ាងខ្លាំង នៅក្នុងវិស័យភាពយន្ត លោក អ៊ួ តារា អះអាងថា ដោយសារតែការហ្វឹកហាត់គុនល្បុក្កតោ ទើបធ្វើឲ្យខ្លួនមានឱកាស ហក់ចូលក្នុងវិស័យមួយនេះបានយ៉ាងជោគជ័យបែបនេះ ។


គួររម្លឹកថា មុននឹងក្លាយខ្លួនជាតារាសម្តែងក្នុងខ្សែភាពយន្ត លោក អ៊ូ តារា គ្រាន់តែជាអ្នកកាត់តវីដេអូម្នាក់ប៉ុណ្ណោះ ប៉ុន្តែដោយសារការហ្វឹកហាត់ល្បុក្កតោ និងចេះក្បាច់គុន ព្រមជាមួយមនឹងចង់អភិរក្ស ក្បាច់គុនពីដូនតាផង លោកត្រូវបានអ្នកដឹកនាំរឿងមើលឃើញ និងជឿជាក់លើសមត្ថភាពក៏សម្រេចដាក់ឲ្យលោកចូលរួមសម្តែងតែម្តង ។
គួរបញ្ជាក់ថា លោក អ៊ូ តារា មិនត្រឹមតែជាតួសម្តែងខ្សែភាពយន្តក្នុងប៉ុណ្ណោះទេ លោកក៏ត្រូវ ក្រុមហ៊ុនហូលីវូដ ទាក់ទងក្នុងការសម្តែងជាតួអង្គមួយ ក្នុងរឿង Jurassic Cambodia ដែលជាវគ្គ៣ ចេញនៅឆ្នាំ២០២១នេះ ក្រោយពីរឿង Jurassic World វគ្គអាណាចក្រដួលរលំ ដែលរៀបនឹងចាក់បញ្ចាំងនៅខែមិថុនាខាងមុខនេះ ។ រីឯទីតាំងនៃការថត គឺមានការកំណត់គោលដៅ នៅខេត្តមណ្ឌលគិរី ឧទ្យានជាតិគិរីរម្យ និងខេត្តកោះកុងផងដែរ ។


សូមបញ្ជាក់ថា លោក អ៊ួ តារា គឺជាកីឡាករល្បុក្កតោមួយរូប ធ្លាប់ដណ្តើមមេដាយ ពីប្រកួតជើងឯកថ្នាក់ជាតិ ដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡាជារៀងរាល់ឆ្នាំ និងទទួលបានមេដាយជាច្រើន គ្រឿងផងដែរ ។ ហើយបច្ចុប្បន្ន ក្រៅពីអាជីពជាតួសម្តែងភាពយន្ត លោក អ៊ូ តារា ជាអគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោ ដែលកំពុងរួមចំណែក ក្នុងចលនាជម្រុញអភិវឌ្ឍកីឡាមរតកដូនតាមួយនេះ ឈានទៅសម្រេចជោគជ័យ ស៊ីហ្គេ មលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner