ក្រុមការងារចុះមូលដ្ឋាន នាំយកទេយ្យទានប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានាក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកអូររាំងឪ ដឹកនាំដោយ ឯកឧត្តម សូខន ឬទ្ធីគុណ អនុប្រធានក្រុមការងារតំណាង ឯកឧត្តម អ៊ាង សុផល្លែត អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ អមដំណើរដោយ ឯកឧត្តម រ័ត្ន វិរៈ, ឯកឧត្តម ភាវ សុវុទ្ធី អនុប្រធានក្រុមការងារ រួមជាមួយ ថ្នាក់ដឹកនាំ ជាអនុប្រធាន និងសមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងគណៈកម្មាធិការបក្សស្រុក និងមូលដ្ឋាន នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បាននាំយកទយ្យទាន និងទយ្យវត្ថុដ៍ថ្លៃថ្លារបស់ ឯកឧត្តម អ៊ាង សុផល្លែត និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក មានគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ នៅវត្តស្វាយមីង ក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ពិធីប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យនៅតាមវត្តមួយចំនួននៅក្នុងស្រុកអូររាំងឪនេះ រៀបចំឡើងក្នុងគោលបំណងរួមចំណែក ក្នុងការជួយសម្រាលបន្ទុក នៃការចំណាយផ្សេងៗដល់វត្តអារាមមួយចំនួនក្នុងអំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។ នៅក្នុងឱកាសនោះ ឯកឧត្តម សូខន ឬទ្ធីគុណ និង ក្រុមការងារបានប្រគេនព្រះសង្ឃ ក្នុងវត្តស្វាយមីង មានអង្ករ ៤០០ គីឡូក្រាម , ត្រីខ៤ឡូតិ៍ , ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ ៥យួរ មី១០កេស និងបច្ច័យ២០ម៉ឺនរៀល។ ដោយឡែកឯកឧត្តម ភាវសុវុទ្ធី បានចូលរួមជាមួយក្រុមការងារប្រគេនតាមវត្តនានាក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ បន្ថែមរួមមាន ទឹកសុទ្ធ ទឹកផ្លែឈើ តែ ស្ករ កាហ្វេ ទឺកដោះគោ ម៉ាស់ អាកុល និងជែល សម្ភារៈទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងថ្ងៃដដែល ឯកឧត្តម សូខន ឬទ្ធីគុណ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ អមដំណើរដោយ លោកជំទាវ សាន្ត អារុណ ឯកឧត្តម រ័ត្ន វិរៈ លោកជំទាវ ងិន លីណា លោក ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារ រួមជាមួយ ថ្នាក់ដឹកនាំ ជាអនុប្រធាន និងសមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក ងួន ប៊ុណ្ណាន ប្រធានគណៈកម្មាធិការបក្សស្រុក រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកគណបក្សមូលដ្ឋានស្រុក និងឃុំអំពិលតាពក បាននាំយកទយ្យទាន និងទយ្យវត្ថុដ៍ថ្លៃថ្លារបស់ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារ និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ដល់ព្រះសង្ឃគង់នៅក្នុងវត្តចង្វាបុប្ផារាមអូររាំងឪ នៅក្នុងឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំមានអង្ករ ៨០០ គីឡូក្រាម, ត្រីខ៨ឡូតិ៍, ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ ២យួរ មី២កេស និងបច្ច័យ២០ម៉ឺនរៀល៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner