នៅហ្វីលីពីន មានលួចលក់វ៉ាក់សាំងកូវីដ ខុសច្បាប់ ថ្លៃជាង៣០០ដុល្លារ?

រដ្ឋាភិបាលហ្វីលីពីនកំពុងស៊ើបអង្កេតលើព័ត៌មានដែលថា មានមនុស្សមួយចំនួនកំពុងលក់វ៉ាក់សាំងកូវីដ១៩ ដែលជាទង្វើខុសច្បាប់ ខណៈការចាក់វ៉ាក់សាំងនៅប្រទេសនេះមិនគិតថ្លៃទេ នេះបើតាមមន្ត្រីបញ្ជាក់ កាលពីថ្ងៃសៅរ៍ ម្សិលមិញ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA ។

អគ្គស្នងការនគរបាលហ្វីលីពីន Guillermo Eleazar បានអះអាងថា កម្លាំងជំនាញបានដឹង តាមរយៈបណ្តាញសង្គមថា មានអ្នកលក់តាមអនឡាញ នូវវ៉ាក់សាំងកូវីដ១៩ តម្លៃដល់ទៅ ១៥០០០ប៉េសូ ឬ ៣១៣ដុល្លារអាមេរិក។

លោកថា វាគឺទង្វើខុសច្បាប់ហើយអាជ្ញាធរនឹងកំណត់មុខសញ្ញានិងឈានដល់ការចាប់ខ្លួន ក្រុមនៅពីក្រោយការលក់ដូរនេះ។

ហ្វីលីពីនចាក់វ៉ាក់សាំងជូនពលរដ្ឋជាង២.៥លានដូសហើយ ចាប់តាំងពីថ្ងៃទី១ មីនា ២០២១មក ប៉ុន្តែអ្នកទទួលដូសទី២ មានជាង៧៨ម៉ឺននាក់៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner