មនុស្ស៥នាក់ស្លាប់ សង្ស័យស្លាប់ដោយសារពុលស្រាស នៅខេត្តកំពត (Video Inside)

យ៉ាងហោចមនុស្ស៥នាក់បានស្លាប់ក្រោយការទទួលទានស្រាស នៅក្នុងខេត្តកំពត។ ស្នងការនគរបាលខេត្ត លោក ម៉ៅ ចន្ទមធុរិទ្ធ បានបញ្ជាក់នៅថ្ងៃនេះថាក្នុងចំណោមអ្នកស្លាប់ទាំង៥នាក់ រួមមានស្ត្រីម្នាក់។ អ្នករងគ្រោះ ប្រមាណជាង២០នាក់ទៀត កំពុងស្ថិតក្នុងការជួយសង្គ្រោះនៅមន្ទីរពេទ្យ។

សេចក្តីរាយការណ៍ពីខេត្តកំពតបាន ឲ្យដឹងថាករណីស្លាប់នេះ ត្រូវគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងជាតិពុលក្នុងស្រា ក្នុងហេតុការណ៍ដែលមានអ្នក ស្រុកជាច្រើននាក់ បានទិញស្រាសយកទៅទទួលទានក្នុងការជួយកំដបុណ្យសពមួយកន្លែង នៅក្នុងភូមិធ្នង់ ឃុំឬស្សីស្រុកខាងកើត នៃស្រុកកំពង់ត្រាច ចាប់តាំងពីថ្ងៃទី២១ឧសភានោះមក។

សេចក្តីរាយការណ៍ពីខេត្តកំពត តាមរយបណ្តាញសង្គមខ្លះ បានអះអាងថាការស្លាប់មានចំនួនដល់៩នាក់ ប៉ុន្តែការបញ្ជាក់ពីសមត្ថកិច្ចនគរបាល បានឲ្យដឹងថា ចំនួនមនុស្សស្លាប់មានតែ៥នាក់ទេ។ សេចក្តីរាយការណ៍របស់សមត្ថកិច្ចថែមទាំងបានបញ្ជាក់ថា គេកំពុងពិនិត្យស្រាសដែលបានបិទនោះ និងរង់ចាំលទ្ធផលពិសោធន៍ដើម្បីចង់ដឹងថាតើអ្នកទាំង២០នាក់ជាង នោះ បានរងការពុលដោយសារជាតិស្រាសនោះមែនដែរឬទេ។

ទន្ទឹមនឹងនេះ សមត្ថកិច្ចបានបញ្ជាក់ថាគេបាន ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ដែលពាកព័ន្ធនឹងការបិតស្រានោះផងដែរ។ ខេត្តមួយចំនួនរួមនិងរាជធានីភ្នំពេញផងដែរ ត្រូវគេឃើញថាមុននេះបានដាក់បំរាមហាមការផលិតនិងលក់ស្រា ក្នុងពេលដែលកម្ពុជាកំពុងរងនឹងវិបត្តិឆ្លងកូវីដ១៩ក្នុងសហគមន៍។ ការពុលស្រាសក្នុងអម្លុងពេលហាមឃាត់នេះ មិនមែនជាលើកទី១នៅក្នុងខេត្តកំពតនោះទេ, ក្នុងខែឧសភានេះផងដែរ ករណីពុលស្រាសនៅក្នុងខេត្តកណ្តាល បានធ្វើឲ្យមានមនុស្សស្លាប់ចំនួន១២ នាក់ និងសមត្ថកិច្ចបានចាប់បញ្ជួនខ្លួនអ្នកបិតស្រានិងអ្នកលក់ស្រាចំនួន ១៣នាក់ទៅតុលាការនិងបានឃុំខ្លួនរង់ ចាំការកាត់ទោសតាមច្បាប់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner