គណៈប្រតិភូអគ្គលេខាធិការព្រឹទ្ធសភា និងរដ្ឋសភា អញ្ជើញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា (ASGP) តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូអគ្គលេខាធិការព្រឹទ្ធសភា និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា (ASGP) តាមរយៈប្រព័ន្ធវីដេអូ ផ្សាយចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលមានអគ្គលេខាធិការ អគ្គលេខាធិការរងសភាជាសមាជិកសមាគមចូលរួមសរុបចំនួន១១០រូប នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅសាលបណ្ណាល័យព្រឹទ្ធសភា ។

កិច្ចប្រជុំនេះប្រព្រឹតិ្តទៅក្រោមប្រធានបទ “តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត” ដោយមានរបៀបវារៈចំនួនពីរ៖ ១-សុន្ទរកថាថ្លែងបើកកិច្ចប្រជុំដោយលោក Philippe Schwab ប្រធាន ASGP ដោយផ្តោតលើការស្វាគមន៍សមាជិកថ្មីរបស់ ASGP ការធ្វើបទបង្ហាញអំពីការបោះឆ្នោតគណៈកម្មការប្រតិបតិ្តនាពេលខាងមុខ ការធ្វើបទបង្ហាញអំពីការកែប្រែនៃបទបញ្ជារបស់ ASGP និងការងារថវិការបស់ ASGP និង២- ការធ្វើបទបង្ហាញ និងការពិភាក្សាដេញដោលដោយតំណាងអគ្គលេខាធិការដ្ឋានសភានៃប្រទេសនានារបស់ ASGP ចំនួន១៦ប្រធានបទលើទិដ្ឋភាពនានានៃប្រធានបទរួម “តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត” ដូចខាងក្រោម៖

១-លោក Remco Nehmelman សភាប្រទេសហូឡង់ បានធ្វើបទបង្ហាញអំពី តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត។
២-លោកស្រី Graciela Baez សភាប្រទេស Mexico បានធ្វើបទបង្ហាញអំពី ការប្រឈមការរាតត្បាតសកលនៃជំងឺកូវីដ-១៩។
៣-លោក Jose Pedro Montero សភាប្រទេស Uruguay បានធ្វើបទបង្ហាញអំពី ការរៀបចំរបស់ព្រឹទ្ធសភា Uruguay ចាប់តាំងពីការប្រកាសភាពអាសន្នសុខាភិបាល។

៤-លោកស្រី Despina Chatzivassiliou Tsovilis តំណាងក្រុមប្រឹក្សាសភាអឺរ៉ុប (PACE) បានធ្វើបង្ហាញអំពីប្រតិបតិ្តការនៃសន្និបាតសភាអន្តរជាតិ៖ បញ្ហាប្រឈមនយោបាយ រដ្ឋបាល និងឡូជីស្ទីក។
៥-លោក Mark L. Mendoza សភាប្រទេស Philippines បានធ្វើបទបង្ហាញអំពី ការសម្របសម្រួលលើដំណើការធ្វើច្បាប់។
៦-លោក Abdualla Almasri សភាប្រទេស Libya បានធ្វើបទបង្ហាញអំពី ការគ្រប់គ្រងវិបតិ្ត។
លោក Rashed Abunajma សភាប្រទេស Bahrain បានធ្វើបទបង្ហាញអំពី ការសម្របសម្រួលលើដំណើការធ្វើច្បាប់។
៧-លោក Chloe Mawson សភាចក្រភពអង់គ្លេស បានធ្វើបទបង្ហាញអំពី គុណសម្បតិ្ត និងគុណវិបតិ្តនៃការដំណើការសភាជាន់ខ្ពស់បែបហាយប្រ៊ីដ (Hybrid House of Lords)។

៨-លោក Samora da Costa Cesar Ferreira សភាប្រទេស SAO TOME AND PRINCIE បានធ្វើបទបង្ហាញអំពីការអនុវត្តវិធានការអនាម័យ។
៩-លោកបណ្ឌិត Mesrak Mekonen សភាប្រទេស Ethiopia បានធ្វើបទបង្ហាញអំពីការកែសម្រួលបទប្បញ្ញតិ្តរបស់សភា ដើម្បីដោះស្រាយបញ្ហាប្រឈមនៃជំងឺរាតត្បាតសកល។
១០-លោកបណ្ឌិត Radshad A. Al-Rasses សភាប្រទេស Yemen បានធ្វើបទបង្ហាញអំពី តួនាទីនៃសភា Yemen នៅអំឡុងពេលនៃវិបតិ្តកូវីដ-១៩។
១១-លោក Abdul Muqtader Nasary សភាប្រទេស Afghanistan បានធ្វើបទបង្ហាញអំពី តួនាទី និងការរៀបចំរបស់សភា Afghanistan។
១២-លោកបណ្ឌិត Indra Iskandar សភាប្រទេសឥណ្ឌូនេស៊ី បានធ្វើបទបង្ហាញអំពីតួនាទី និងការរៀបចំនៃសភាជាន់ទាបឥណ្ឌូនេស៊ី ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសកល។

១៣-លោក Adam Niemczewski សភាប្រទេសប៉ូឡូញ បានធ្វើបទបង្ហាញអំពី ការអនុវត្តតួនាទីសមាជិកព្រឹទ្ធសភា នៃសធារណរដ្ឋប៉ូឡូញ នៅអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner