ទំហំពាណិជ្ជកម្មរបស់កម្ពុជា និងចិនមានទឹកប្រាក់ជាង៣ពាន់លានដុល្លារ កើនឡើងជិត២០ភាគរយក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១ (មានវីដេអូ)

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានអោយដឹងថា ក្នុងរយៈពេល៤ខែមកនេះ ពោលគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិនសម្រេចបានទឹកប្រាក់សរុបជាង៣ពាន់លានដុល្លារ កើនឡើងជិត២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ។

ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនសម្រេចបានទឹកប្រាក់ចំនួន៣ពាន់៤លាន៣៧ម៉ឺន១ពាន់៩៧៨ដុល្លារ កើនឡើងជិត២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ចំនួន២ពាន់៥០៨លាន៩០ម៉ឺន៦ពាន់៤០៥ដុល្លារ ។ នៅរយៈពេល៤ខែដើមឆ្នាំ២០២១នេះដែរ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសចិន មានទំហំទឹកប្រាក់សរុបចំនួន៤២៣លាន៩៦ម៉ឺន៤១៧ដុល្លារ កើនឡើងជាង៤២ភាគរយ និងការនាំចូលទំនិញពីប្រទេសចិនវិញ មានទំហំទឹកប្រាក់សរុបចំនួន២ពាន់៥៨០លាន៤១ម៉ឺន១ពាន់៥៦០ដុល្លារ កើនឡើងជាង១៦ភាគរយ ។

សូមរំលឹកឡើងវិញថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២០កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន សម្រេចបានទឹកប្រាក់សរុបចំនួន៨,១១៨.០៧លានដុល្លារ កើនឡើង៥.២ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានចំនួន៨,៥៦៣.៣១លានដុល្លារ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner