កិច្ចប្រជុំរបស់ក្រសួងអប់រំ និងមន្ទីរអប់រំ រាជធានី -ខេត្ត អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ ស្តីពីយុទ្ធសាស្រ្តការអប់រំពីចម្ងាយកម្រិតបឋម និងមធ្យមសិក្សា

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំកិច្ចប្រជុំស្តីពីយុទ្ធសាស្រ្តការអប់រំពីចម្ងាយកម្រិតបឋម និងមធ្យមសិក្សាដោយផ្តោតលើ៖
១). វឌ្ឍនភាព និងពិភាក្សាបញ្ហាប្រឈមលើការងារប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ គោលនយោបាយ ផែនការ និងការងារពិនិត្យតាមដាន និងវាយតម្លៃ
(២). អនុសាសន៍វាយតម្លៃ និងកែលម្អពីឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការទទួលបន្ទុក
(៣). ពិភាក្សាដំណោះស្រាយយុទ្ធសាស្រ្តបន្តសកម្មភាពក្នុងគន្លងថ្មី។

កិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការទទួលបន្ទុក អនុរដ្ឋលេខាធិការទទួលបន្ទុក ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ រួមជាមួយមន្រ្តីក្រោមឱវាទទាំងអស់តាមប្រព័ន្ធអេឡិចត្រូនិក។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យបាន ចែករំលែកបទពិសោធន៍ល្អៗ និងបានបង្ហាញអំពីអាទិភាពសំខាន់ៗក្នុងវិស័យអប់រំ ព្រមទាំងបានឆ្លុះបញ្ចាំងពីគំនិតនវានវត្តន៍ក្នុងការធ្វើកំណែទម្រង់អប់រំក្នុងទទួលបានជោគជ័យ ជាពិសេសការផ្តល់សេវាអប់រំ និងការកំណត់សកម្មភាពអាទិភាពសំខាន់ៗក្នុងវិស័យអប់រំ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសនោះការរៀបចំគោលនយោបាយ ប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ ការរៀបចំផែនការ និងការពិនិត្យតាមដាន និងវាយតម្លៃត្រូវមានការផ្សារភ្ជាប់គ្នា និងការអនុវត្តជាក់ស្តែង។ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner