UEFA និង AC Milan ពិន័យ លោកព្រះ ក្រោយរកឃើញជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន «ល្បែងស៊ីសង»

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ដែលមានរហ័យនាមថា លោកព្រះ ត្រូវបាន UEFA និងក្លិប AC Milan ពិន័យ បន្ទាប់ពីរកឃើញមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ល្បែងស៊ីសង Bethard នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail ។


តាមប្រភពខាងលើ Zlatan ត្រូវបានរកឃើញថា ជាទូតសុឆន្ទៈ និងជាសហប្រធានក្រុមហ៊ុនខាងលើផ្ទាល់ផងដែរ តាំងពីឆ្នាំ២០១៨មក ។ ក្រោយរកឃើញថាពិតជាមានជាប់ពាក់ព័ន្ធ UEFA ក៏សម្រេចផាកពិន័យ Zlatan ជាង៦០,០០ដុល្លារ និងខាងក្លិបក៏សម្រេចផាកជាង៣០,០០០ដុល្លារផងដែរ ។


សូមបញ្ជាក់ថា Zlatan Ibrahimovic ធ្លាប់បានស្ថាប័នបាល់ទាត់ស្វីស ដាក់ពិន័យមិនអោយលេង World Cup 2018 ក្រោយស្ថាប័នមួយនេះ UEFA និងស្ថាប័នផ្សេងៗទៀត ស៊ើបអង្កេត ក្នុងករណីខាងលើ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner