ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូគ្រោង នឹងចាប់ផ្តើមក្នុងអំឡុង ២ខែទៀតបើទោះបីជាមានការកើនឡើងនៃករណី Covid-19 នៅប្រទេសជប៉ុនក៏ដោយ

អត្ថបទដោយ៖
សារ៉ាន ទីងី

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និយាយថាព្រឹត្តិការណ៍អូឡាំពិក នឹងដំណើរការទៅមុខទោះ បីទីក្រុងតូក្យូកំពុងស្ថិតក្នុងស្ថានភាពអាសន្នក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃទី២៧ ខែឧសភានេះ ។


ការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២០ គ្រោងនឹងធ្វើឡើងនៅរដ្ឋធានីតូក្យូប្រទេសជប៉ុនចន្លោះថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២១ ។ ដោយសារតែ Covid-19 បានធ្វើអោយ ព្រឹត្តិការណ៍ នេះ ត្រូវពន្យាពេល ជាមួយព្រឹត្តិការណ៍ កីឡាជាច្រើនទៀត នៅជុំវិញពិភពលោក ។
សូមបញ្ជាក់ថា បន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិកនេះចប់ ប្រទេសជប៉ុនក៏នឹងរៀបចំការប្រកួតកីឡាប៉ារ៉ាឡាំពិក ដែលគ្រោងធ្វើនៅចន្លោះថ្ងៃទី ២៤ ខែសីហាដល់ថ្ងៃទី ៥ ខែកញ្ញា ផងដែរ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner