បញ្ហាសុខភាពធ្វើអោយអ្នកប្រដាល់កណ្តាប់ដៃធ្ងន់ រឿង សោភ័ណ្ឌ បាត់មុខពីសង្វៀនគុនខ្មែរមួយរយៈ

អ្នកប្រដាល់គុនខ្មែរទម្ងន់ធ្ងន់ជួរមុខ រឿង សោភ័ណ្ឌ បានបង្ហើបប្រាប់អ្នកព័ត៌មានថា ការបាត់មុខពីសង្វៀនគុនខ្មែរមួយរយៈចុងក្រោយនេះ ដោយសារបញ្ហាសុខភាព គឺជំងឺក្រពះ ពោះវៀន ដូច្នេះហើយទើបត្រូវផ្អាកឡើងសង្វៀនមួយរយៈ សម្រាកព្យាបាលនៅឯស្រុកកំនើត ខេត្តកំពង់ស្ពឺ ។ ម្យ៉ាងវិញទៀត គ្មានគូរអន្តរជាតិប្រកួត ធ្វើអោយប្រដាល់កណ្តាប់ដៃភ្លើង ជើងរន្ទះ មិនចង់ប្រកួត ពីព្រោះប៉ះកីឡាករខ្មែរដូចគ្នា ប្រកួតមិនអស់សមត្ថភាព ធ្វើឲ្យអ្នកគាំទ្រមិនអស់ចិត្ត ។ រឿង សោភ័ណ្ឌ អះអាងទៀតថា ការផ្អាកមួយរយៈនេះ ធ្វើអោយរូបគេជួបបញ្ហាលំបាកច្រើន ដោយត្រូវរ៉ាប់រងបង់ធនាគារ ក្នុង១ខែ ១ពាន់ដុល្លារ និងចំណាយលើទឹកដោះគោកូន ៥០០ដុល្លារក្នុង១ខែ ជាបន្ទុករបស់ភរិយារ៉ាប់រង ទទួលបានចំណូលពីការលក់ដូរបន្តិចបន្តួច ។ អ្នកប្រដាល់ទម្ងន់ធ្ងន់ កណ្តាប់ដៃក៏ធ្ងន់រូបនេះ ពន្យល់ទៀតថា បាត់មុខពីសង្វៀនគុនខ្មែរមួយរយៈនេះ ធ្វើអោយរូបគេបាត់ចំណូល ប្រមាណជា១៥០០ដុល្លារ ទៅ២០០០ដុល្លារក្នុង១ខែៗ គួបផ្សំបញ្ហារបួសផងដែរ ។


កីឡាករគុនខ្មែរលំដាប់ជួរមុខរូបនេះ អះអាងថា ការបាត់ពីសង្វៀនគុនខ្មែរមួយរយៈនេះ មិនមែន បោះបង់អាជីពប្រដាល់ចោលនោះទេ ដោយត្រូវរងចាំស្ថានភាពជំងឺជាស្រួលបួល និងមានការប្រកួតជាលក្ខណអន្តរជាតិ នៅក្នុងស្រុកឡើងវិញ ទើបបង្ហាញខ្លួនជាថ្មីម្តងទៀត ។
សូមបញ្ជាក់ថា រឿង សោភ័ណ្ឌ ជាអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះមួយរូប ធ្លាប់យកឈ្នះជើងខ្លាំងជាច្រើននាក់ ដោយប្រើកណ្តាប់ដៃភ្លើង ជើងរន្ទះ ហើយបច្ចុប្បន្ន រឿង សោភ័ណ្ឌ គ្មានដៃគូប្រកួតទេ ក្នុងស្រុក ។ ហើយសោភ័ណ្ឌ ធ្លាប់បានគ្រងខ្សែក្រវ៉ាត់ ក្នុងស្រុកជាច្រើនកម្មវិធីផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner