សម្តេចតេជោ៖ ឯកភាពកំណត់យកកាលបរិច្ឆេទថ្ងៃទី២៥ និងថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២១ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣
កម្ពុជាបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពុលអាស៊ី-អឺរ៉ុប លើទី១៣ (ASEM13) នៅឆ្នាំ២០២០។ កម្ពុជាដំបូងឡើងបានជ្រើសរៀសចុងឆ្នាំ២០២០ ដើម្បីរៀបចំការប្រជុំ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ គម្រោងនោះត្រូវបានលើកពេលមកធ្វើនៅខែឧសភាឆ្នាំ២០២១។ រហូតដល់ខែឧសភាឆ្នាំ២០២១ ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩លើពិភពលោក រួមទាំងប្រទេសកម្ពុជាផងនោះ កិច្ចប្រជុំកំពូលអាស៊ី -អឺរ៉ុបលើកទី១៣ ដែលរដ្ឋសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះត្រូវបានពន្យារពេល ទៅធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២១វិញ។
យោងតាមលិខិតជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅថ្ងៃទី២៦ឧសភាបានឲ្យដឹងថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានឯកភាពកំណត់យកកាលបរិច្ឆេទថ្ងៃទី២៥និងថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២១ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ កិច្ចប្រជុំកំពូលអាស៊ី- អឺរ៉ុបលើកទី១៣ ដែលគ្រោងប្រជុំនៅចុងខែវិច្ឆិកាឆ្នាំ ២០២១ខាងមុខ កម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺផ្តោតសំខាន់លើប្រធានបទ “ពហុភាគីនិយម លើវិស័យនយោបាយ សេដ្ឋកិច្ច” ដែលមានឥស្សរៈកំពូលៗនៃប្រទេសចូលរួមជាង៥០ប្រទេស មកពីទ្វីបអឺរ៉ុប និងអាស៊ី និងមានមេដឹកនាំអង្គការអន្តរជាតិធំៗចូលរួម។
សូមជម្រាបថា ថាកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១២ បានធ្វើឡើងនៅខែតុលាឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ។ កិច្ចប្រជុំនើធ្វើឡើងក្រោម ប្រធានបទ៖ កសាងអនាគតជាមួយគ្នា : ការលើកម្ពស់កំណើនប្រកបដោយបរិយាប័ន្ន និងការតភ្ជាប់ប្រកបដោយចីរភាព។