ប្រធានគណបក្សឆន្ទៈខ្មែរ៖ លោក សម រង្ស៊ី ក៏ធ្លាប់បានសុំទោស សម្តេចតេជោ ចុះហេតុអ្វីបានជាក្រុមមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ សុំសិទ្ធិធ្វើនយោបាយ ឡើងវិញមិនបាន ដូច្នេះគ្មានអ្វីចម្លែកទេ

ភ្នំពេញ ៖ ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា បានថ្លែងថា លោក សម រង្ស៊ី ក៏ធ្លាប់បានសុំទោស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែរ ចុះហេតុអ្វីបានជាក្រុមមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ សុំសិទ្ធិធ្វើនយោបាយ ឡើងវិញមិនបាន ដូច្នេះគ្មានអ្វីចម្លែកទេ ។

លោក គង់ ម៉ូនីកា បានបន្តថា ចំពោះអ្នកសុំសិទ្ធិធ្វើនយោបាយឡើងវិញ នឹងទាញប្រជាធិបតេយ្យនៅកម្ពុជា ឲ្យធ្លាក់ចុះ ដោយសារមិនទាន់ស្តារលទ្ធិប្រជាធិបតេយ្យ ។ ការសុំសិទ្ធិនយោបាយនេះ បានធ្វើឲ្យក្រុមលោក សម រង្ស៊ី រិះគន់ជាខ្លាំង ដោយសារការមិនពេញចិត្ត ។ ក្រោយលើកឡើងបែបនេះ លោក គង់ ម៉ូនីកា ដែលជាប្រធានគណបក្សឆន្ទៈខ្មែរ ហើយ ត្រូវជាកូនប្រុសលោក គង់ គាំ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ធ្លាប់ បានសុំទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចុះហេតុអ្វីបានជាក្រុមមន្រ្តីនៃអតីតគណបក្សសង្រ្គោះ ជាតិ សុំសិទ្ធិធ្វើនយោបាយឡើងវិញ មិនបាន? ។

លោកប្រធានគណបក្សឆន្ទៈខ្មែរ បានបន្ថែមថា ដូច្នេះរឿងសុំសិទ្ធិនយោបាយ គ្មានអ្វីចម្លែកនោះទេ ។ ប៉ុន្តែអ្វីដែលជាការ គួរព្រួយបារម្ភ គឺអ្នកនយោបាយ ដែលសុំសិទ្ធិ ឬបង្កើតបក្សថ្មី អាចប្រើប្រាស់សិទ្ធិនយោបាយខ្លួនបានកម្រិតណា ។ បើ ប្រើប្រាស់សិទ្ធិ ត្រឹមតែធ្វើតាមសេណារីយ៉ូ របស់គណបក្សកាន់អំណាចទេ នោះប្រជាធិបតេយ្យនៅកម្ពុជា ពិតជាជួប គ្រោះថ្នាក់មែនហើយ” ។ ជារួម ប្រជាធិបតេយ្យ មិនអាចស្លាប់ដោយសារ គ្មានគណបក្ស សង្គ្រោះជាតិនោះទេ ដង្ហើម ប្រជាធិបតេយ្យ ត្រូវតែបន្ត បើទោះក្នុងស្ថានភាពរិតត្បឹត យ៉ាងណាក៏ដោយ។

សូមបញ្ជាក់ថា អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ត្រូវបានតុលាការកំពូលកម្ពុជា ចេញសាល ដីកា សម្រេចផ្អាក មិនឲ្យធ្វើសកម្មភាព នយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយគណ បក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោល។ ក្នុងចំណោម១១៨រូប មានជិត៣០រូបហើយ បានសុំសិទ្ធិ ធ្វើនយោបាយ ឡើងវិញ ក្នុងនោះមានដូចជា លោក អ៊ូ ច័ន្ទរ័ត្ន លោក យ៉ែម បុញ្ញឬទ្ធិ លោក សុន ឆ័យ លោក មុត ចន្ថា លោក ថាច់ សេដ្ឋា លោកស្រី លី ស្រីវិណា លោកជីវ កត្តា លោក តាន គឹមឈន លោក វ៉ា សាម៉ុន លោក ជុំ ច័ន្ទដារិន លោក ទូត ឃឿត លោក ឡាត់ លិតេយ្យ លោកឡុង គឹមឃន និងលោក យង់ ផាន់ណេត ព្រមទាំងមន្រ្តីមួយចំនួនទៀត ដែល ភាគច្រើនសុទ្ធសឹង តែជាមនុស្សជំនិត របស់លោក កឹម សុខា ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner