អំណោយរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានផ្តល់ជូនលោក ចៅអធិការវត្ត ប្រាសាទដូនអន
លោកប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តពោធិ៍សាត់ រួមជាមួយបងប្អូន មន្រ្តីរាជការ និងប្រធានមន្ទីរ ធម្មការ និងសាសនា និងលោក សំ ណារិទ្ធ អភិបាលស្រុកតាលោសែនជ័យ និង លោកជំទាវ ម៉ែន ផល្លី អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញ ចូលរួមប្រគេនស្គរជ័យ និងគងជ័យដ៏ពិសិដ្ឋ និងគ្រឿងឧបភោគ ព្រមទាំងថវិកាចំនួន ១ លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និអធិការកិច្ច ប្រគេនព្រះចៅអធិការវត្តប្រាសាទដូនអន នៅរសៀលថ្ងៃ ពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២១ ។
ក្នុងឱកាស នាំអំយកអំណោយដ៏ថ្លៃថ្លាប្រគេនដល់ ព្រះចៅអធិការវត្ត លោកជំទាវកិត្តិសង្កហបណ្ឌិតក៏បានផ្តាំផ្ញើរសារជាសម្លេង សូមព្រះតេជគុណ ចៅអធិការវត្តធ្វើពិធីតាមបែបសាសនាដើម្បីគោះគងជ័យ និងទូងស្គរជ័យនៅក្នុងថ្ងៃពេញបូរណ៌មី ១៥ កើត ខែជេស្ឋ ។ ការទូងស្គរជ័យ និងគងជ័យនេះ ក្នុងន័យ ដើម្បីសុំសេចក្តីសុខ សុំអោយមានតេជៈបារមីល្បីរន្ទឺដល់ព្រះរាជាណាចក្រកម្ពុជាទាំងមូលនៅក្នុងប្រទេសក៏ដូចជាល្បីល្បាញកេរ្តិ៍ឈ្មោះនៅទូទាំងសកល ជាពិសេសស សូមអោយសម្លេងស្គរជ័យ និងគងជ័យបញ្ចេញ ឫទ្ធីបារមីបញ្ចៀស នូវរាល់ឧបទ្រុពចង្រៃនានា ដែលកើតឡើងក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងជម្ងឺដ៏កាចសាហាវកូវីដ-១៩ អោយវិនាសចេញពីព្រះរាជាណាចក្រកម្ពុជា៕