លោក ចូ បៃដិន អំពាវនាវជាថ្មីលើការត្រួតពិនិត្យច្បាប់គ្រប់គ្រងកាំភ្លើងអោយតឹងរ៉ឹង បន្ទាប់ពីហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្ស៨នាក់នៅរដ្ឋកាលីហ្វញ៉ា (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្នើអោយសភាអនុម័តវិធានការណ៍ត្រួតពិនិត្យកាំភ្លើងតឹងរ៉ឹងជាងមុន ក្រោយហេតុការណ៍បាញ់ប្រហារដ៏ធំចុងក្រោយបង្អស់​នៅឯ​​​ស្ថានីយ៍​​រថភ្លើង​មួយ​កន្លែង​ក្នុង​រដ្ឋ​កាលីហ្វញ៉ា នៅថ្ងៃពុធសប្តាហ៍នេះ បណ្តាលអោយមនុស្ស៩នាក់ រួមទាំងខ្មាន់កាំភ្លើងបានស្លាប់នៅកន្លែងកើតហេតុ ហើយមនុស្សម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាថ្មីម្តងទៀត ខ្ញុំជំរុញសភាអោយចាត់វិធានការជាបន្ទាន់ និងយកចិត្តទុកដាក់ ចំពោះការអំពាវនាវរបស់ប្រជាជនអាមេរិក រួមទាំងម្ចាស់កាំភ្លើង ដើម្បីជួយបញ្ចប់ការរីករាលដាល នៃអំពើហិង្សាដោយកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក ។

សូមជម្រាបថា បើតាមអង្គការ Gun Violence Archive នោះ ករណីបាញ់សម្លាប់រង្គាលមនុស្សនៅទូទាំងសហរដ្ឋអាមេរិកបានកើតឡើងចំនួន២៣០លើកមកហើយនៅក្នុងឆ្នាំ២០២១នេះ ។ ការបាញ់សម្លាប់រង្គាលមនុស្ស គឺសំដៅទៅលើករណីបាញ់ប្រហារដែលបណ្ដាលអោយមនុស្សស្លាប់ចាប់ពី៤នាក់ឡើងទៅ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner