គ.ជ.ប. រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១
អត្ថបទដោយ៖
ទាវ សារៈមុនិន្ទ
ភ្នំពេញៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានឱ្យដឹងថាគ.ជ.បនឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទីព្រឹក តាមប្រព័ន្ធអនឡាញ (Jitsi Meet )។យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១។
ប្រភពដដែលបញ្ជាក់ថា សេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធទាំងអស់និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ចូលរួមក្នុងកម្មវិធីនេះ។
ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះ សូមធ្វើទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៦៨៩ ៧៨៩ /០១២ ៣៧៧ ៩៨៧ ដើម្បីឱ្យសហការីធ្វើការភ្ជាប់ចូលទៅកាន់ Group Telegram នៃកម្មវិធី ពិគ្រោះយោបល់។ ក្រុមការងារបច្ចេកទេស គ.ជ.ប ត្រូវរៀបចំសាកល្បងដំណើរការនៃការប្រជុំនេះនៅរសៀលថ្ងៃទី២៧ ខែឧសភាវេលាម៉ោង៣៕
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕