ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់២ម៉ឺន៦ពាន់៨៥៩នាក់ (Video Inside)

ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃព្រហស្បតិ៍នេះ មិនមានការស្រកចុះនោះទេ។ ការឆ្លងកូវីដ១៩ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ បានកើនឡើងចំនួន៧ករណី បើប្រៀបធៀបកាលឆ្លងកាលពីម្សិល។ កាលពីថ្ងៃពុធ ការឆ្លងចូលក្នុងសហគមន៍មាន៦២៦ករណី, ចំណែកនៅថ្ងៃព្រហស្បតិ៍នេះ ការឆ្លងចូលក្នុងសហគមន៍មាន៦៣៣ ករណី។

កាលពីម្សិលមិញ ដោយសារតែសន្ទុះនៃការឆ្លងចូលក្នុងសហគមន៍កាន់តែកើនឡើង ជាពិសេសក្នុងរាជ ធានីភ្នំពេញនោះ រដ្ឋបាលរាជធានី បានសម្រេចបន្ថែមតំបន់លឿងទុំតាមកន្លែងមួយចំនួនដូចជាផ្នែកខ្លះនៃភូមិ ផ្សារតូច, សង្កាត់ទួលសង្កែទី១នៃខណ្ឌឫស្សីកែវ ​និងផ្នែកខ្លះទៀតនៃភូមិព្រៃទាមួយនៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់២ម៉ឺន៦ពាន់៨៥៩នាក់ហើយ។

កម្ពុជាគិតត្រឹមថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២១នេះមានការឆ្លងសរុបទូទាំងប្រទេសចំនួន២ម៉ឺន៧ពាន់៦៣៨នាក់, ការស្លាប់សរុបមានចំនួន១៩៤នាក់ក្រោយការស្លាប់ថ្មីចំនួន៣ក្នុងរយៈពេល២៤កន្លងមកនេះ , និងការព្យាបាល ជាសះស្បើយសរុបមានចំនួន២ម៉ឺន៣៩៨នាក់ក្រោយការព្យាបាលជាសះស្បើយចុងក្រោយនេះចំនួន៦២៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner