ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី៣៥នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន៣៥នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ ខេត្តកំពង់ចាមកាលពីម្សិលម្ងៃ មានករណីឆ្លងថ្មីចំនួន៧៧នាក់, ចំណែកការឆ្លងពីម្សិលមិញបាន ធ្លាក់មកនៅ៥៣នាក់ និងនៅថ្ងៃនេះ បានធ្លាក់ចុះមកនៅត្រឹម៣៥នាក់។ គិតសរុបទាំង៣ថ្ងៃកន្លងមកនេះ ការឆ្លង មានចំនួន១៦៦នាក់ហើយ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៣៥នាក់នោះ គឺក្នុងចំណោមអ្នកធ្វើតេស្ត សរុប៦៩៤នាក់។ អ្នកឆ្លងថ្មីទាំងនោះរួមមាន នៅស្រុកជើងព្រៃចំនួន២នាក់, នៅស្រុកព្រៃ ឈរ៧នាក់, ស្រុក បាធាយ៦នាក់, ស្រុកកំពង់សៀម១៦នាក់ និងមកពីខេត្តកំពង់ធំចំនួន៤នាក់។

រដ្ឋបាលខេត្តបានថ្លែងថាគេកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់និងប្រយោលបន្ថែមទៀត។ គិតត្រឹមថ្ងៃទី២៧ឧសភា ខេត្តកំពង់ចាមមានអ្នកឆ្លងជំកូវីដ-១៩ចំនួន៧៥២នាក់, ព្យាបាលជាសះស្បើយចំនួន ១៥១ នាក់ និងនៅសល់៦០១នាក់កំពុងទទួលការព្យាបាល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner