ខេត្តបន្ទាយមានជ័យ រកឃើញឆ្លងថ្មី៤៤នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៤៤នាក់ បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ។ តួលេខឆ្លងនេះ ត្រូវគេឃើញថាបានធ្លាក់ចុះចំនួន១៦នាក់ បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ ដែលមានចំនួនច្រើនដល់៦០នាក់។  

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង ៤៤នាក់នោះ រួមមានមានជាស្រ្តីចំនួន ២៤នាក់ និងបុរស២០នាក់ ដែលការឆ្លងទាំងនោះ ត្រូវបានរកឃើញនៅក្រុង ប៉ោយប៉ែតនិងនៅស្រុកព្រះនេត្រព្រះ ។ អ្នកឆ្លងថ្មីទាំង៤៤នាក់នោះ ត្រូវគេបញ្ជាក់ថា គឺជាការឆ្លងនៅក្នុងសហគមន៍ចំនួន៣៥នាក់ និង៩នាក់ទៀត គឺជាការឆ្លងលើពលករដែល ទើបវិលត្រឡប់មកពីប្រទេសថៃ។ នៅថ្ងៃនេះផងដែរ ខេត្តបន្ទាយមានជ័យ នៅបានព្យាបាលមនុស្សជាសះ ស្បើយចំនួន១១៣នាក់ថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner