ខេត្តសៀមរាប រកឃើញអ្នកឆ្លងថ្មី៥នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានជំងឺកូវី១៩ ថ្មីចំនួន៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាម រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងទាំង៥នាក់ មាន៤នាក់ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ និង ម្នាក់ ទៀតគឺជា អ្នកបើកបររថយន្តដឹកអ្នកដំណើរ។

គិតត្រឹមថ្ងៃទី២៦ឧសភា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១០៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥៦នាក់រួមទាំងការព្យាបាលជាសះស្បើយ៤នាក់ចុងក្រោយ នៅថ្ងៃនេះផងទៀត។ ខេត្តសៀមរាប គឺជាខេត្តដែលធ្លាប់មានអ្នកស្លាប់២នាក់ផងដែរដោយសារជម្ងឺកូវីដ១៩។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner