អាល្លឺម៉ង់គ្រោងចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់មនុស្សវ័យជំទង់ចាប់ពីថ្ងៃទី៧ ខែមិថុនាខាងមុខនេះ

អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បញ្ជាក់ថា ប្រទេសរបស់លោកស្រីគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 សម្រាប់ដូសដំបូងដល់ក្មេងជំទង់ដែលមានអាយុចាប់ពី១២ដល់១៦ឆ្នាំ គិតចាប់ពីថ្ងៃទី៧ ខែមិថុនាខាងមុខនេះ ។

លោកស្រី Angela Merkel បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានថា ប្រជាពលរដ្ឋអាល្លឺម៉ង់គ្រប់គ្នានឹងទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅចុងរដូវក្តៅ ដែលក្នុងនោះក៏រួមមានទាំងក្មេងជំទង់ដែលមានអាយុចាប់ពី១២ដល់១៦ឆ្នាំផងដែរ ។

ការអះអាងខាងលើរបស់អធិការបតីអាល្លឺម៉ង់រូបនេះ ត្រូវបានធ្វើឡើងស្របពេលដែលទីភ្នាក់ងារឱេសថអឺរ៉ុប (EMA) អាចនឹងអនុម័តអោយប្រើប្រាស់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ (Pfizer-BioNTech) សម្រាប់កុមារដែលមានអាយុចាប់ពី១២ដល់១៥ឆ្នាំនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ៕ ប្រភព៖ CNA  

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner