សហរដ្ឋអាមេរិកអំពាវនាវអោយ WHO បើកការស៊ើបអង្កេតរកប្រភពដើមនៃវីរុស Covid-19 ដំណាក់កាលទី២ក្នុងប្រទេសចិន

ស្វីស៖ សហរដ្ឋអាមេរិកបានអំពាវនាវអោយអង្គការសុខភាពពិភពលោក (WHO)បើកការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណាដំណាក់កាលទីពីរ ដោយឱ្យក្រុមអ្នកជំនាញឯករាជ្យមានសិទ្ធិប្រើប្រាស់ទិន្នន័យ និងសំណាកដើមទាំងអស់នៅក្នុងប្រទេសចិន ។
បេសកកម្មអាមេរិកប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ការសិក្សាជំហានដំបូងរបស់ WHO គឺមិនគ្រប់គ្រាន់ និងមិនប្រាកដប្រជា ដោយអំពាវនាវឱ្យមានអ្វីដែលខ្លួនហៅថា ការស៊ើបអង្កេតលើកទីពីរ ដែលមានតម្លាភាព និងផ្អែកលើភស្តុតាង ដែលនឹងត្រូវធ្វើឡើង រួមទាំងនៅក្នុងប្រទេសចិន ។ បើតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកនោះ វាមានសារៈសំខាន់ណាស់ដែលចិនត្រូវផ្តល់ឱ្យអ្នកជំនាញឯករាជ្យនូវសិទ្ធិ ក្នុងការទទួលបានទិន្នន័យ និងសំណាកដើមពេញលេញដែលពាក់ព័ន្ធ ដើម្បីស្វែងយល់ពីប្រភពនៃវីរុសកូរ៉ូណា និងដំណាក់កាលដំបូងនៃជំងឺរាតត្បាត ។
សូមរំលឹកថា ក្រុមស្រាវជ្រាវដឹកនាំដោយ WHO ដែលចំណាយពេល៤សប្តាហ៍នៅក្នុង និងជុំវិញទីក្រុងវូហាន កាលពីខែមករា និងខែកុម្ភៈ ជាមួយក្រុមអ្នកស្រាវ ជ្រាវចិនបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីខែមីនាថា វីរុសកូរ៉ូណាប្រហែលជាត្រូវបានចម្លងពីសត្វប្រចៀវទៅមនុស្ស តាមរយៈសត្វមួយផ្សេងទៀតហើយដូច្នេះការបើកផ្លូវឱ្យស្រាវជ្រាវអំពីឧបទ្ទវហេតុក្នុងមន្ទីរពិសោធន៍ទំនងមិនអាចកើតឡើងបានឡើយ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner